ឪពុកចិត្តអប្រីយ៍ឆីកូនស្រីបង្កើតបានសម្រេច ត្រូវបានម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

0
650

ភ្នំពេញ ៖ ឪពុកចិត្តអប្រីយ៍ឆីកូនស្រីបង្កើត អាយុ១៦ឆ្នាំ បានសម្រេច ត្រូវបានម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលហេតុការន៍នេះកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច បានឃាត់ខ្លួនឪពុក រំ.លោ.ភសេ.ពសន្ថវៈកូនស្រី បញ្ជូនទៅតុលាការ ។ ជនសង្ស័យ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ត្រូវបានតុលាការ សម្រេចឃុំខ្លួនហើយ ដោយចោទ ប្រកាន់ពីបទ ៖ រំ.លោ.ភសេ.ពសន្ថវៈ មានស្ថានទម្ងន់ទោស បច្ចុប្បន្ន ជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ រួចហើយ ។

បើតាមការបញ្ជាក់របស់ស្នងការខេត្តឧត្តរមានជ័យ បានឱ្យដឹងថាៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីទទួលពាក្យបណ្ដឹង ពីឈ្មោះ ល អ ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណី រំលោភសេពសន្ថវៈ មកលើកូនរបស់ខ្លួន ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ១នាក់ មានឈ្មោះ គឹម ឆេង ភេទប្រុស អាយុ ៦០ ឆ្នាំ ត្រូវជាឪពុកបង្កើតជនរងគ្រោះ រស់នៅស្រុកកើតហេតុ ខាងលើ ដែលបានធ្វើសកម្មភាពរំ.លោ.ភសេ.ពសន្ថវៈ ទៅលើកូនស្រីរបស់ខ្លួន ឈ្មោះ ទ ស ន ភេទស្រី អាយុ ១៦ឆ្នាំ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ ឈ្មោះ គឹម ឆេង បានឆ្លើយសារភាព នៅចំពោះ មុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព រំ.លោ.ភសេ.ពសន្ថវៈ ទៅលើកូនស្រី បង្កើតរបស់ខ្លួន ពិតប្រាកដមែន៕

 

Facebook Comments
Loading...