បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរមកកាន់តំបន់ឧបទ្វីបកូរ៉េ កូរ៉េខាងជើងព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

0
446

បរទេស ៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង បានចោទប្រកាន់យន្តហោះចារកម្មអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួន និងបានថ្កោលទោសផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីល មកកាន់ដែនទឹកក្បែរតំបន់ឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា យន្ដហោះចារកម្មអាមេរិកក្នុងខែនេះ បានហោះបំពានចូលដែនអាកាសកូរ៉េខាងជើង ស្ថិតនៅក្បែរតំបន់ឆ្នេរសមុទ្រភាគខាងកើតជាច្រើនដង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា មិនមានការធានាថា គ្រោះថ្នាក់ដ៏រន្ធត់ ដូចជាការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្រ្តរបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនៅសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើងឡើយ។ ប្រភព៖ AFP

Facebook Comments
Loading...