លោកហួត ហៃ ដឹកនាំសមាជិក សមាជិកា ប្រមាណ១០០០នាក់ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត តាមបណ្តាភូមិទាំង៤ក្នុងមូលដ្ឋានសង្កាត់សំរោង

0
360

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នេះលោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ១០០០នាក់ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមបណ្តាភូមិទាំង៤ក្នុងមូលដ្ឋានសង្កាត់សំរោង។

ការក្បួនហែរក្បួនរបស់សង្កាត់នេះគឺ ដោយចាប់ផ្តើមពីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង តាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ទៅទិសខាងជើងរហូតដល់មុខមន្ទីពេទ្យលោកសង្ឃ បត់ស្តាំចូលតាមដីឡូត៏ ឡើងផ្លូវបេតុងក្នុងភូមិគ្រួសឆ្ពោះទៅទិស ខាងត្បូងរហូតដល់មុខបុរីភូមិសំរោង បត់ស្តាំឡើងមកផ្លូវជាតិលេខ៥វិញ រហូតមកដល់ខ្លោងទ្វាវត្តច័ប្ទបុរីវង្ស កាត់តាមផ្លូវបេតុងក្នុងភូមិសំរោងជើង សំរោងកណ្តាល និងតាមផ្លូវបេតុងក្នុងភូមិសំរោងត្បូង រួចដង្ហែរមកមកកាត់ស្នាក់ការគណបក្សសង្កាត់សំរោងវិញ រួចហើយហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយ និងរាំលេងកំសាន្តរហូតដល់ម៉ោង៧យប់ទើបបញ្ចប់។

គួរបញ្ជាក់ផងដែរហូបអាហារសាមគ្គីឯកឧត្តមឃួង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា ប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានឧប្បត្ថម្ភស្រាបៀរ៍ចំនួន៥០កេះ និងលោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងបានឧប្បត្ថម្ភស្រាបៀរ៍ចំនួន៦០កេះផងដែរ៕

Facebook Comments
Loading...