និស្សិតខ្មែរមួយក្រុម ផលិតទូលក់ស្វ័យប្រវត្តិទំនើបពិសេសប្លែកគេ គិតលុយតាមការស្កេនឃ្យូអរ កូដ

0
1045

នៅប្រទេសកម្ពុជា បច្ចប្បន្នមាននិស្សិតមួយក្រុមបានអភិវឌ្ឍន៍ទូលក់ដោយស្វ័យប្រវត្តិ ឬVending Machine គឺជាទូលក់ទំនិញដ៏ពេញនិយមនៅតាមបណ្តាប្រទេសជឿនលឿន ដូចជានៅប្រទេសជប៉ុន និងអឺរ៉ុបជាដើម។ ទូ ទាំងនោះភាគច្រើនជាទូលក់ភេសជ្ជៈ ឬទំនិញមួយចំនួន ដែលអ្នកទិញត្រូវតែប្រើក្រដាសប្រាក់ ឬកាក់ដើម្បីទិញផលិតផលដែលខ្លួនចង់បាន។

បច្ចុប្បន្ននៅកម្ពុជា មាននិស្សិតមួយក្រុមបានអភិវឌ្ឍន៍ទូលក់ដោយស្វ័យប្រវត្តិនេះឱ្យកាន់តែទំនើបមួយកម្រិតថែមទៀត។ ទូលក់ស្វ័យប្រវត្តិដែលនិស្សិតកម្ពុជាបង្កើតឡើងនោះ ស្របតាមបរិបទសង្គម ដោយអតិថិជនអាចទិញផលិតផល និងទូទាត់ប្រាក់ដោយការស្កេន ឃ្យូ អរ កូដ(QR Code)។

និស្សិត ជា ផេងអ៊ូ ជានិស្សិតឆ្នាំទី៥ ផ្នែកអគ្គិសនីនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា ឬ ITC និងជាអ្នកតំណាងឱ្យក្រុមរបស់ខ្លួនបានឱ្យដឹងថា ក្រុម Techno Vending Machine ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចការសាលា និងបានវិវត្តន៍ទៅជាអាជីវកម្មប្រចាំដេប៉ាតឺម៉ង់នាពេលនេះ។

Facebook Comments
Loading...