ផ្លូវជាតិលេខ៤៨ តម្លៃជិត៨០លានដុល្លារ នឹងពន្យាពេលសាងសង់មួយរយៈ ខណៈបច្ចុប្បន្នសង់បាន៣១%

0
352

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាបើគិតមកត្រឹមខែមិថុនានេះ ដំណើរការសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន ៣១,១% ហើយ ខណៈផ្លូវនេះ អាចនឹងត្រូវពន្យាពេលសាងសង់មួយរយៈពេលដោយសារការស្នើសុំពីក្រុមហ៊ុនសាងសង់ ដើម្បីសិក្សាពីផែនការពង្រីកគន្លងផ្លូវបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ។

នេះបើតាមដំណើរចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ របស់លោក ស៊ុន ចាន់ថុល អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

Facebook Comments
Loading...