ផ្ទាំងទឹកកកនៅជួរភ្នំហិម៉ាល័យនឹងត្រូវបាត់បង់រហូតដល់ ៧៥ភាគរយនៅឆ្នាំ២១០០ ដែលបណ្តាលឱ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់

0
417

បរទេស ៖ ផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាល័យ អាចនឹងបាត់បង់រហូតដល់ ៧៥ភាគរយនៃបរិមាណទឹកកករបស់វា នៅចុងសតវត្សន៍ខាងមុខ ដោយសារការកើនឡើងកំដៅផែនដី ដែលបណ្តាលឱ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់។

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាល័យ ត្រូវបានគេរំពឹងថា អាចនឹងបាត់បង់រហូតដល់ ៧៥ភាគរយនៃបរិមាណទឹកកករបស់វានៅចុងសតវត្សន៍ខាងមុខ ដោយសារការកើនឡើងកំដៅផែនដី ដែលបណ្តាលឱ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់ និងការខ្វះខាតទឹកសម្រាប់ប្រជាជន ២៤០លាននាក់ដែលរស់នៅក្នុងតំបន់ជួរភ្នំនេះ។ អាជ្ញាធរវិទ្យាសាស្ត្រអន្តររដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញថា ការបាត់បង់ទឹកកកក្នុងតំបន់ ជាពិសេសនៅលើកំពូលភ្នំអេវឺរ៉េស និង K2 កំពុងតែមានល្បឿនលឿន។ ប្រភព៖ CNA

Facebook Comments
Loading...