ក្រុមហ៊ុនចិន នឹងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់

0
380

ភ្នំពេញ ៖ ក្រុមហ៊ុនចិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា នឹងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានឆាប់។ នេះបើតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ទូ ហ្វី (Du Fei) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ទូហ្វី បានគោរពប្ដេជ្ញាថា ក្រុមហ៊ុននឹងជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតឲ្យបានលឿន និងបញ្ជូនក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឱ្យសេដ្ឋកិច្ចសង្គមកម្ពុជា ៕

Facebook Comments
Loading...