ប្រមុខការទូតអាមេរិកកំពុងពិចារណាលើដំណើរទស្សនកិច្ចទៅកាន់ចិន ចំពេលមានភាពតានតឹង

0
361

បរទេស ៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន អាចនឹងកំណត់ពេលវេលាឡើងវិញនូវដំណើរទស្សនកិច្ច ដែលបានលុបចោលទៅកាន់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលមហាអំណាចទាំងពីរព្យាយាមកាត់បន្ថយភាពតានតឹងសាជាថ្មី។

ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែបានលុបចោលការធ្វើដំណើរនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថា ជាបាឡុងចារកម្មរបស់ចិននៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែប្រទេសទាំងពីរបានផ្តល់ការវាយតម្លៃជាវិជ្ជមាន នៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងប៉េកាំង ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលរួមមានលោក Daniel Kritenbrink អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន កាលពីមុនផងដែរ។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

Facebook Comments
Loading...