ពីធីសំណេះសំណាលជាមួយយុវជនគណបក្សខណ្ឌបឹងកេងកង ក្រោមអធិបតីយភាឆពលោកសំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង

0
301

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានរៀបចំពីធីសំណេះសំណាលជាមួយយុវជនគណបក្សខណ្ឌបឹងកេងកង ក្រោមអធិបតីយភាឆពលោកសំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង លោកសុខ សម្បត្តិ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង និងគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ប្រធានគណបក្សសង្កាត់ សមាជិក-សមាជិកាគណបក្សខណ្ឌ សង្កាត់ និងយុវជនប្រមាណជាង៥០០នាក់ផងដែរ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា យុវជនតាមបណ្តាភូមិក្នុងសង្កាត់សំរោង ត្រូវចេះស្រលាញ់គ្នា កុំប្រកា់គ្នា និង​ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន ហើយត្រូវចេះហាត់ពត់លត់ដំខ្លួន ឲ្យបានល្អដើម្បី​ជាទំពាំង​ស្នង​​​ឫស្សី ចៀសវាងឲ្យផុតពី សកម្មភាព​ក្មេងទំ​នើង កាសេពគ្រឿងស្រវឹង និងគ្រឿងញាណ ឬ ប្រព្រឹត្តិអំពើមិន​គប្បី ដែលសង្គមស្អប់ខ្ពើមនានា។ បើស្រលាញ់ភូមិយើង សង្កាត់យើង និង​ប្រ​ទេស​ជាតិយើង ត្រូវនាំ​គ្នា​ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិយើងមានការ​អភិ​វឌ្ឍន៍បន្តទៀត។

ចំណែកលោកសំហេង បុរស បានមានប្រសាសន៍ថា យុវជនជាទំពាំងស្នងឬស្សី ដូច្នេះយុវជនទាំងអស់ត្រូវតែខ្លាហ៊ាន និយាយលើកឡើងពីបញ្ហា​ផ្សេងៗដែលកើតមានក្នុងតំបន់របស់យើង។ តើមានចំនុចអ្វីដែលយើងត្រូវការនិងកែអំអរ ក្នុង​តំបន់យើងបន្តទៀត។

លោកបន្តថា បច្ចប្បន្នមានតែគណបក្សប្រជាជនកម្ពុជា របស់យើងទេដែលដឹង​សុខ​ដឹងទុកប្រ​ជាពលរដ្ឋ ពិសេសយុវជនតែម្តងដែលជាទំពាំងស្នងឬស្សីនោះ។ ហើយយុវជននៅ​ក្នុងគណបក្សប្រជាជន ត្រូវខិត​ខំប្រឹងប្រែងធ្វើឲ្យបានល្អ បើយើងខិតខំប្រឹងប្រែង​ខ្លួនឯង​បាន​ជាកូនល្អ ជាមិត្តល្អ និងជាយុវជនល្អ​ហើយនោះ ខាងក្រុមការងារ​និងគណបក្សប្រជាជន​កម្ពុ​ជា​ ​នឹងជួយយើងវិញជាក់ជាមិនខាន៕

Facebook Comments
Loading...