កូរ៉េខាងជើងបរាជ័យក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា

0
432

បរទេស ៖ ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីដំណាក់កាលទីពីររបស់រ៉ុក្កែតបានដំណើរការខុសប្រក្រតី ហើយបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី ដែលមានឈ្មោះថា “Chollima-1” បានបរាជ័យក្នុងការសម្រេចតាមគោលដៅរបស់វា ដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។

ការបាញ់បង្ហោះខាងលើ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី ៦ របស់រដ្ឋនុយក្លេអ៊ែរមួយនេះ (កូរ៉េខាងជើង) និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦។ ផ្កាយរណបនេះត្រូវបានគេសន្មត់ថា ជាផ្កាយរណបចារកម្មយោធាដំបូងរបស់កូរ៉េខាងជើង ដែលប៉ុនប៉ងបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថី។

Facebook Comments
Loading...