លោកស្រីស្រួង ភាវី កីឡាការីនីប៊ីយ៉ាការ៉ុមកម្ពុជា ចុះកុងត្រាជាទូតសុច្ឆន្ទៈជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ តែមិនយកប្រាក់សម្រាប់ខ្លួនឯងនោះទេ

0
754

ភ្នំពេញ ៖ កីឡាការីនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី ចុះកុងត្រាជាទូតសុច្ឆន្ទៈជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ ដោយបង្វិលប្រាក់ ទៅជាកិច្ចការសប្បុរសធម៌វិញ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់កីឡាការីនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី ។

លោកស្រី ស្រួង ភាវី បានបញ្ជាក់ដូច្នេះថា៖ សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះ ខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។

ស្រួង ភាវី បន្តថា ប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំ ធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ។ ការស្នើលក្ខខណ្ឌរបស់ ស្រួង ភាវី នេះ ត្រូវបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។

កីឡាការីនីប៊ីយ៉ាការ៉ុនរូបនេះបន្ថែមថា៖ ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំ វាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំ ញញឹមទទួលធ្វើទាំងដឹងថា វាជាអម្រែកដ៏ធំធេង។

សូមរំលឹកថា កីឡាការីនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ដោយក្នុងនោះ ស្រួង ភាវី រកបានមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង៕

Facebook Comments
Loading...