សៀមរាប ៖ ពាក្យថាក្រពើរវង់វេងបឹង គឺបានន័យថាក្រពើរមិលគុណ វាមិនដែលស្គាល់ម្ចាស់ដែលឲ្យចំណីវាឆីជារៀងរាល់ថ្ងៃនោះទេ ដូចករណីនេះអញ្ចឹងបុរសចំណាស់ម្នាក់ជាម្ចាស់ចិញ្ចឹមក្រពើ ដើរហាត់ប្រាណជុំវិញអាងចិញ្ចឹមក្រពើ បានរអិលជើងធ្លាក់ចូលក្នុងអាងត្រូវក្រពើខាំស្លា.ប់ ដែលហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥ និង៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
មេប៉ុស្តិ៍សង្កាត់សៀមរាប បានប្រាប់សាព័ត៏មានដោយដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកដោយប្រពន្ធចេញមកក្រៅហើយដើរទៅក្រោយកន្លែងអាងចិញ្ចឹមក្រពើ ក៏ឃើញប្តីរបស់គាត់បានស្លា.ប់នៅក្នុងអាងចិញ្ចឹមក្រពើ ដោយក្រពើខាំស្លាប់ពេលរអិលជើងធ្លាក់ចូលក្នុងអាង ខណៈកំពង់តែដើរហាត់ប្រាណនោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ដោយសារដើរហាត់ប្រាណពេលព្រឹកនៅជុំវិញអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលបណ្តាលឲ្យក្រពើខាំស្លា.ប់នោះមានឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប មុខរបរគណកម្មាការវត្ត ពោធិ៍បន្ទាយជ័យ។
បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕