សម្តេចតេជោ ហ៊ុន សែន ! មានប្រសាសន៍ថា ត្រកូល«ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក ការពាររបបរាជានិយម

0
311

ភ្នំពេញ ៖ ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រកូល «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក ការពាររបបរាជានិយម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសការពាររាជានិយមនិងបានផ្ដាំទៅអ្នកដែលចង់ប្រមាថព្រះមហាក្សត្រត្រូវឆ្លងកាត់ត្រកូល ហ៊ុន សិន។ សម្ដេចតេជោថា ត្រកូល ហ៊ុន គឺជាត្រកូលការពារព្រះមហាក្សត្រមិនមែនជាត្រកូលក្បត់ព្រះមហាក្សត្រនោះទេ។

សម្ដេចថា៖ «ត្រកូលនេះគឺត្រកូលការពារព្រះមហាក្សត្រ ការពាររាជបាល្ល័ង ការពាររាជានិយម»។

Facebook Comments
Loading...