សាលាពុទ្ធិកបឋមសិក្សា វត្តជេដ្ឋាឧត្តម បានបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៣- ២០២៤

0
682

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣វត្តជេដ្ឋាឧត្តម រៀបចំពិធីបើកបវេសនកាល សាលាពុទ្ធិកបឋមសិក្សាឆ្នាំ២០២៣- ២០២៤ ក្រោមអធិប្បតីយភាពព្រះវិសុទ្ធវង្ស សាត វិបុល ព្រះចៅអធិការវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកានោះព្រះវិសុទ្ធវង្ស សាត វិបុល បានមានសង្ឃដិកាថា សមណសិស្សដែលមករៀនទីនេះព្រះអង្គមិនចង់បានអ្វីតបស្នងមកវិញទេគឺ ចង់បានតែរៀនឲ្យចេះ គោរពច្បាប់ គោរពវិន័យ តែប៉ុណ្ណឹងបានហើយ។ ដោយសារតែបច្ចប្បន្ននេះខ្សត់ខ្សោយអ្នកបួសមានព្រះសង្ឃចុះឈ្មោះចូលរៀនសូត្រតិចតួច ហើយចំនួនព្រះសង្ឃ ដែលមានសញ្ញាបត្រខ្ពស់ក៏ស្ថិតក្នុងបរិមាណតិចតួចនៅឡើយផងដែរ។

ក្នុងនោះផងដែរព្រះចៅអធិការវត្តជេដ្ឋាឧត្តម បានជំរុញដល់ព្រះសង្ឃគ្រប់អង្គ យកព្រះទ័យទុកដាក់ សិក្សាស្រាវជ្រាវរៀនសូត្រផ្នែកពុទ្ធិកសិក្សា ឲ្យបានច្រើន ដើម្បីផ្តល់ឱវាទដល់ពុទ្ធបរិស័ទ្ធ និងដើម្បីជួយទ្រទ្រង់វិស័យពុទ្ធសាសនា។ ព្រះអង្គបញ្ជាក់ថាៈ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធម្មការ បានចាត់ទុកពុទ្ធិកសិក្សា ជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។ ដូច្នេះ ព្រះសង្ឃគ្រប់អង្គ ត្រូវខិតខំរៀនសូត្រផ្នែកពុទ្ធិកសិក្សា នៅគ្រប់កម្រិតឲ្យបានច្រើន ដើម្បីរួមគ្នាទ្រទ្រង់ និងអភិវឌ្ឍវិស័យពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Facebook Comments
Loading...