ដឹងមូលហេតុ ច្បាស់ហើយ ករណីបុរសម្នាក់ បានបាត់ខ្លួននៅស្រះទឹកតំបន់ ផ្នែកខាងត្បូង ប្រាសាទអង្គរវត្ត ជាការធ្វើអ ត្តឃា ត ខ្លួនឯងដោយសារ វិបត្តិផ្លូវចិត្តក្រោយពីបាត់បង់មនុស្សជាទីស្រលាញ់

0
387

សៀមរាប ៖ បើតាមមិត្តភក្ត្រ័ក៏ដូចជាសាច់ញាតិ ជនរងគ្រោះ បានបំភ្លឺ ប្រាប់សមត្ថកិច្ចឲ្យដឹងថា ករណីបុរសម្នាក់បានបាត់ខ្លួននៅស្រះទឹកតំបន់ ផ្នែកខាងត្បូង ឆៀងខាងកើត ប្រាសាទអង្គរវត្ត  ជាការធ្វើអត្តឃា ត ខ្លួនឯង មិនជាប់ពាក់ពន្ធ័និងករណី ឃាតកម្មអ្វីឡើយ ខណះមុនពេលធ្វើអត្តឃាតជនរងគ្រោះបានសសេរសារ សោកសង្វេច  ក្រោយពី បាត់បង់មនុស្សជាទីស្រលាញ់ កាលពីមួយសប្តាហ៏មុន។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៏ផ្អើលឆោឡោ ករណីបាត់មនុស្សប្រុសម្នាក់បន្សល់ទុកតែស្បែកជើង នៅស្រះទឹកតំបន់ ផ្នែកខាងត្បូង ឆៀងខាងកើត ប្រាសាទអង្គរវត្ត ធ្វើឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋជាច្រើន បានមកមើល ហើយឆ្ងល់ថាហេតុអ្វីក៏បាត់ខ្លួនបែបនេះ។ជនរងគ្រោះ ឈ្មោះ សៅ ម៉ិច  ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមការបំភ្លឺឈ្មោះ វីរៈ ឬទ្ធី  បានរៀបរាប់អោយដឹងថា: នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ខ្លួនកំពុងតែនៅកន្លែងហាត់ប្រាណមួយកន្លែងស្ថិតនៅម្ដុំវត្តបូព៌ លុះដល់វេលាម៉ោង១៣ និង០០នាទី ឈ្មោះ សៅ ម៉ិច បានឆាតតាម facebook មករូបខ្លួនថាឲ្យមកជួបគ្នានៅមាត់កណ្សិណអង្គរ។ បន្ទាប់មកគេក៏ជិះម៉ូតូ ទៅទីតាំង តាមការ ណាត់គ្នា ពេលទៅដល់ក៏បានឃើញឈ្មោះ សៅ ម៉ិច បានអង្គុយម្នាក់ឯងដោះអាវក្រៅទុកនៅលើថ្មរមាត់កស្សិន បន្ទាប់មករូបខ្លួនសួរទៅឈ្មោះ សៅ ម៉ិច ថា ម៉េចបានដោះអាវទុក ពេលនោះរូបគេមិនបាននិយាយអ្វីជាមួយខ្លួនទេ រូបគេក៏បានលើកអាវពាក់ទៅវិញ ក៏ឃើញ កដៃខាងស្ដាំ នឹង កដៃខាងឆ្វេង មានស្នាមអាដៃ  រួចរូបខ្លួនបន្តសួរពីមូលហេតុ  ហើយត្រូវឈ្មោះ  សៅ ម៉ិច ថា រូបគេអាដៃខ្លួនឯង ហើយរូបខ្លួនឱ្យ សៅ ម៉ិច ព្យាយាមស្ដាប់ធម៌អប់រំចិត្ត។ រឿងដែលកន្លងហួសទៅហើយឱ្យផុតទៅចុះកុំឲ្យគិតតទៀត។ តែជនរងគ្រោះថា “រូបគេចង់ទៅជួបជាមួយឈ្មោះ ថោង សាមឌី ភេទប្រុស”។ និយាយប៉ុណ្ណឹងរូបគេក៏បានដេកនៅលើថ្មតែម្ដង។ ក្រោយមកជនរងគ្រោះប្រាប់ថាចង់ហូបបាយសាច់ជ្រូក។ តែខ្លួនថា ទីនេះគ្មានបាយសាច់ជ្រូកទេមានតែបាយឆា រួចក៏ជិះម៉ូតូ ទៅទិញអោយ តែពេល ត្រឡប់ទៅវិញ មិនឃើញឈ្មោះ សៅ ម៉ិច នៅទីនោះទេ មិនដឹងបាត់ទៅណា ឃើញមាននៅសល់តែស្បែកជើងប៉ាត់តាពណ៌សមួយគូ ទូរសព្ទដៃមួយគ្រឿង កាបូបស្ពាយពណ៌ខ្មៅចំនួន០១ នឹងអាវក្រៅដៃវែង រួមជាមួយនឹងកង់មួយគ្រឿងរបស់គេ ។ ក្រោយពីរង់ចាំយូរពេកពុំឃើញរូបគេត្រឡប់មកវិញ រូបខ្លួនក៏បានរាយការណ៍ទៅអាជ្ញាធរអប្សរា ដែលនៅក្បែរនោះឲ្យជួយរាយការណ៍ទាក់ទងទៅសមត្ថកិច្ច បានមួយសន្ទុះក៏ស្រាប់តែឃើញមានសមត្ថកិច្ចមកដល់ ហើយបន្តនាំគ្នាដើររកឈ្មោះ សៅ ម៉ិច តែម្ដង ។

សមត្ថកិច្ចបន្ថែមទៀតថា យោងតាមការបំភ្លឺរបស់បងថ្លៃសព មានឈ្មោះ រ៉ម ខនថារ៉េត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា ឈ្មោះ សៅ ម៉ិច ត្រូវជាប្អូនថ្លៃរបស់ខ្លួន ពុំដែលមានបញ្ហាអ្វីនោះទេតាំងពីខ្លួនបានបងគេធ្វើជាប្ដីប្រពន្ធ។ ប្រហែលជាមួយអាទិត្យមុន ក្នុងខែឧសភា ឆ្នាំ២០២៣ រូបខ្លួនបានឃើញតាមរយៈហ្វេសប៊ុកគេ ដែលមានឈ្មោះជាអក្សរអង់គ្លេសថា Ly MECH (លីម៉ិច) បានសរសេរនៅក្នុងគណនេយ្យហ្វេសប៊ុកជាអក្សរខ្មែរ សរសេររៀបរាប់ថា រូបគេយំនឹកដល់ឈ្មោះ សាម ឌី ដែលត្រូវជាពួកម៉ាករបស់គេ។  លុះដល់ពេលដែលប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច មានសភាពបែបនេះ ក្រុមគ្រួសារ ក៏បានពន្យល់ណែនាំ  កុំឲ្យគិតខ្លីឲ្យសោះ។ តែក្រោយមក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះសៅ ម៉ិច បានធ្វើសកម្មភាពលេបថ្នាំបំណងសម្លាប់ខ្លួន  តែត្រូវបងប្អូនចូលទៅជួយទាន់ ។ មួយថ្ងៃក្រោយចេញពីមន្ទីរពេទ្យ រូបគេបានអាដៃខ្លួនឯងក្នុងបន្ទប់ដេកផងដែរ  ទោះបីជាក្រុមគ្រួសារ  ព្យាយាមនិយាយលួងលោមគេ តែគេមិនស្ដាប់អ្វីទាំងអស់។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ ឈ្មោះសៅ ម៉ិច បានជិះកង់ចេញពីផ្ទះម្នាក់ឯង ទោះបីបងប្អូនឃាត់ក៏ មិនបានស្ដាប់ដែរ។ លុះពេលមកដល់វេលាម៉ោង១៩ និង ០០នាទី ក៏ឃើញមានសមត្ថកិច្ចនៅទីនោះបានចុះស្រង់ប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច ចេញពីក្នុងទឹក ដែលពេលនោះប្អូនថ្លៃរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យសាកសព ឃើញផ្នែកក្បាល ក និង ដងខ្លួននៃសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែផ្នែក កដៃ ទាំងសងខាង មានស្នាមអារដាច់ស្បែកជាច្រើនកន្លែង ដែលជាស្នាមចាស់។ យោងតាមការបំភ្លឺរបស់ បងថ្លៃ  ជនរងគ្រោះ ធ្វើអត្តឃាតខ្លួនឯង ដោយវិបត្តិផ្លូវចិត្ត ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីនោះទេ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...