សម្តេចក្រឡាហោម ស ខេង វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច

0
283

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ–១៩ ។ សម្តេចបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួន នៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។

យោងតាមផេកហ្វេសប៊ុកផ្លូវរបស់សម្តេចក្រឡាហោម ស ខេង បានបង្ហោះមុននេះបន្តិច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។

ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។

សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។

យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។

ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ៕

Facebook Comments
Loading...