ទីបំផុត អភិបាលរងក្រុងបូកគោខេត្តកំពតវ័យក្មេង ទំនើង ដែលប្រើហិង្សាលើភរិយា និងកូនស្រី ល្បីពេញបណ្តាញសង្គម ត្រូវបានឃាត់ខ្លួនបញ្ជួនទៅតុលាការហើយ

0
321

ខេត្តកំពត ៖ នៅទីបំផុតក្រោយពីសាកសួរ ចប់  អភិបាលរងក្រុងបូកគោ វ័យក្មេងម្នាក់ ដែល បានប្រើអំពើហិង្សា មកលើភរិយារបស់ខ្លួន និងកូនស្រី បង្ក ឱ្យមានស្នាក់ស្នាម ឈឺចុកចាប់ ទ្រាំលែងបានបង្ហោះសារនិងវិដេអូផ្អើលពេញ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបាន ស្នងការ នគរបាលខេត្ត កំពតសម្រេចធ្វើការឃាត់ ខ្លួនលោក គឹម បញ្ញា  នៅព្រលប់ថ្ងៃទី២៥ ខែមេសា ម្សិលមិញ ដើម្បីបន្តនិតិវិធីទៅតុលាការ ពាក់ពន្ធ័ករណីហឹង្សារលើភរិយា។ ការឃាត់ខ្លួន នេះធ្វើឡើងក្រោយពី អភិបាលរងរូបនោះ ចូលខ្លួនទៅបំភ្លឺនៅអធិការនគរបាលក្រុងបូកគោ។ នេះបើយោងតាម ការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពត បានបញ្ចាក់តាមបណ្តាញសង្គមនៅយប់ថ្ងៃទី២៥ខែមេសាឲ្យដឹងថា « ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៏ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៏ណែនាំពីឯកឧត្តម ព្រៈរាជអាជ្ញារ សំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា »។

សូមបញ្ជាក់ថា ,តាមរយៈគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថា ( Ah LeaK) ជា ភរិយារបស់លោក គឹម បញ្ញា  បានបង្ហោះសារថា  «នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិ.ង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហិ.ង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និងវីដេអូទាំងនេះ ដើម្បីអោយបងប្អូនមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេ ? (អភិបាលរងក្រុងបូកគោ)» ។ លោកស្រី ម៉ាត់ លក្ខិណា ក៏បានសំណូមពរដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាជ្រាប និងជួយស្វែងរកយុត្តិធម៌ជូនរូបនាងផងដែរ  ។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពតបានបង្ហោះលើ facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា  សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់ ។

សូមជម្រាបជូនថា , បើសិក្សាតាមលិខិតស្នាមដែលភរិយា បានបង្ហោះភ្ជាប់មកជាមួយ មានន័យថាលោកប្ដីដ៏កំណាចនេះ ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពអំពើហិង្សាមកលើភរិយាជាច្រើនដង ដោយមានមេធាវីប្រថាប់ត្រាផងដែរ។ពាក់ព័ន្ធករណីនេះ សារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ខេត្តកំពត បាននៅឡើយទេ  ។ សារព័ត៌មានយើង រង់ចាំទទួលការបកស្រាយគ្រប់ម៉ោងធ្វើការ ។   ជុំវិញបញ្ហានេះដែរ មហាជនបាន សម្តែងការសាទរ ចំពោះចំណាត់ការរបស់ ថ្នាក់ដឹកនាំខេត្ត  ព្រោះរាជអាជ្ញានិង លោកស្នងការខេត្ត  ដែលមានចំណាត់ការ  ឃាត់ខ្លួន  បុគ្គល រូបនោះ បាន ទាន់ពេលវេលា ។ ពួកគាត់សង្ឈឹមថា , លោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ខេត្តកំពត ជនដល់ទំនើង  និងមិនរួចខ្លួនឡើយ។

Facebook Comments
Loading...