រូបភាពឆេះអគារធនាគារត្រូវបានបង្ហាញ ខណៈការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកងទ័ព និងកងជីវពល ឈានដល់សប្តាហ៍ទី២

0
342

បរទេស ៖ ការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកងទ័ព និងកងជីវពល នៅប្រទេសស៊ូដង់ឈានចូលដល់សប្តាហ៍ទី២ ខណៈការជម្លៀសចាប់ផ្តើម ខណៈដែលមានការបង្ហាញផ្សែងហុយចេញពីអគារធនាគារ ដែលឆាបឆេះ។

មនុស្សជាង ១៥០ នាក់មកពីប្រទេសផ្សេងៗបានទៅដល់ទីសុវត្ថិភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ នៅក្នុងការជម្លៀសជនស៊ីវិល ដែលបានប្រកាសជាលើកដំបូងពីប្រទេសស៊ូដង់ ជាកន្លែងដែលការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមប្រដាប់អាវុធបានឈានចូលដល់សប្តាហ៍ទីពីរ បន្ទាប់ពីការស្ងប់ស្ងាត់មួយរយៈពេលខ្លី។

ផ្សែងហុយចេញពីអគារធនាគារ ដែលឆេះចំពេលការប្រយុទ្ធនៅស៊ូដង់ផ្សែងហុយចេញពីសាខារបស់ធនាគារ អាល់ ហ្សាចារ៉ា សូដេននីស ហ្ស័កដានី (Al Jazeera Sudanese Jordanian Bank) ក្នុងទីក្រុង ខាទុំ (Khartoum) ចំពេលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកងទ័ព និងកងជីវពល។ ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ បានឈានចូលដល់សប្តាហ៍ទីពីរ ខណៈដែលការផ្ទុះអាវុធបានបំបែកបទឈប់បាញ់បណ្តោះអាសន្ន។

បរទេសបាននិយាយថា ពួកគេកំពុងរៀបចំសម្រាប់ការជម្លៀសប្រជាជនរបស់ពួកគេរាប់ពាន់នាក់បន្ថែមទៀត បើទោះបីជាអាកាសយានដ្ឋានសំខាន់របស់ប្រទេសស៊ូដង់នៅតែបិទក៏ដោយ។

ការប្រយុទ្ធគ្នាបានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស ខណៈអ្នកនៅរស់រានមានជីវិតប្រឈមនឹងការខ្វះខាតអគ្គិសនី និងអាហារ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សចំនួន ៤១៣ នាក់ត្រូវបានសម្លាប់ និង ៣៥៥១ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅទូទាំងប្រទេសស៊ូដង់ ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេគិតថាខ្ពស់ជាងនេះ៕

Facebook Comments
Loading...