តម្លៃសន្តិភាពគឺថ្លៃណាស់ មានសន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចរក្សាតម្លៃនេះបាន

0
291

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង នៅភូមិសំរោងកណ្តាល នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី សក់ ស៊ីថា ប្រធានចលនាស្រ្តីខណ្ឌព្រែកព្នៅ និងជាអនុប្រធា​នក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា តម្លៃសន្តិភាពគឺថ្លៃណាស់ មាន​សន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចរក្សាតម្លៃនេះបាន។

លោកស្រីប្រធានបន្តថា នាពេលបច្ចប្បន្ននេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយប្រជាពលរដ្ឋទាំងអស់ត្រូវយោគយល់គ្នា ស្រលាញ់គ្នា យកអាសាគ្នា ដើម្បីបានសេចក្តីសុខក្នុងដំបូលសន្តិភាពតែមួយ។ ហើយសូមបងប្អូនទាំងអស់កុំភ្លើតភ្លើន និងតាមការញុះញង់របស់ពួកអគតិមួយចំនួនឲ្យសោះ ព្រោះយើងចង់បានសន្តិភាព។

អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងរូបនេះ ក៍បានលើកឡើងផងដែរ ពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវិដនេះតែម្តង ដែលសម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងដើម្បីមកចាក់ជូនប្រជាពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។ ដូចនេះជាការដឹងគុណដល់សម្តេចសមាជិក សមាជិការទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្នុងការចុះជួបសំណេះសំណាលជាមួយសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង ចំនួន២៥នាក់ នៅភូមិសំរោងកណ្តាលនេះ លោកស្រីសក់ ស៊ីថា បាននាំយកថវិការបស់សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកាក្នុងម្នាក់ៗទទួលបានថវិកា១០.០០០រៀល សរុបថវិកាចំនួន២៥.០០០រៀល និងថវិការលោកស្រីផ្ទាល់ជូនដល់លោកយាយចាស់ ជរាចំនួន៥នាក់ក្នុងម្នាក់ចំនួន១.០០០០រៀលផងដែរ៕

Facebook Comments
Loading...