សង្ស័យមិនរួចខ្លួនទេ ករណីបុរសម្នាក់យកឈ្មោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅគំរាម គេក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលនេះឧត្តមសេនីយ៍ឯកបញ្ជាឲ្យជំនាញ ស្រាវជ្រាវ ដាច់ខាតគឺគ្មានការយោគយល់ឡើយ

0
290

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់ បណ្តាញសព័ត៌មានក្នុងស្រុកនៅព្រឹក ថ្ងៃទី៧ ខឬែមេសានេះ ថា ករណី ក្រុមយុវជនមួយក្រុម ក្នុងនោះ មានយុវជនម្នាក់បាន យកឈ្មោះ លោកទៅប្រើ ក្នុងន័យគំរាមនទៅភាគី ម្ខាងទៀត ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាច លោកកំពុងឲ្យមានវិធានការ ស្រាវជ្រាវ ក្នុងករណីនេះហើយ ! ហេតុអីបានជាយកឈ្មោះលោក ទៅប្រើ   ដាច់ខាតគឺគ្មានការយោគយល់ ឡើយ។

ការថ្លែងរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រាប់ដល់បណ្តាញព័ត៌មាន បានធ្វើឡើង ក្រោយពីគេហទំព័រក្នុងស្រុកមួយបាន ថតពីសកម្មភាពគ្រោះថ្នាក់ចរាច មួយរវាង រថយន្តព្រូសនិងម៉ូតូមួយគ្រឿងបើកបរដោយ យុវជនម្នាក់ ដែលអះអាងថាខ្លួនបើកលើចំណែកគំនូសរបស់ម៉ូតូ ។នៅក្នុងវិដេអូ ដែលបង្ហោះ ឡើងដោយ អង្គភាពព័ត៌មានអនឡាញមួយឈ្មោះ SPK បានផ្សាយ ពីសកម្មភាពជជែកតវ៉ា រកខុសរកត្រូវ នៅក្នុងវិដេអូ   ។ ដោយអង្គភាពនោះ សសេរខាប់សិនថា«ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសូមទោ..ស.ម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត..!! យុវជនម្នាក់ជិះម៉ូតូមកត្រង់រថយន្តបើកចូលគន្លងរបស់ម៉ូតូក៏បុ..ក.គ្នា ដា..ច់.កង់ម៉ូតូខាងមុខរបួ..ស.ស្រាល ជជែកយកត្រូវរៀងៗខ្លួន មិត្តភ័ក្តខាងម្ចាស់រថយន្តនិយាយថាបើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការហើយ តេហៅ ឯកឧត្ដម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ គ្រាន់តែលឺពាក្យសម្ដីនេះមិត្តភ័ក្កបងប្អូនម្ចាស់ម៉ូតូក៏ឲ្យម្ចាស់ម៉ូតូទទួលខុសនិងឲ្យទៅសូមទោ..ស.ម្ចាស់រថយន្តថែមទៀត តើបុរសពាក់វែនតាមិត្តភ័ក្កម្ចាស់រថយន្តជាអ្នកណារឿងគ្រោះថ្នា..ក់.ចរាចរណ៍មិត្តភ័ក្ករបស់ខ្លួនឯងបែជាទៅយកឈ្មោះថ្នាក់ដឹកនាំដែលមិនបានពា..ក់.ព័..ន្ធជាមួយខ្លួនយកមកនិយាយ។

នៅក្នុងវិដេអូ នោះ បានបង្ហាញពីចរិក ក្រុមយុវជនមួយក្រុម ប្រើសម្ដីមិនសមរម្យ អសីលធម៌ គម្រាមកំហែង ជនរងគ្រោះ ជាអនីតិជន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ កន្លងទៅ រហូតដល់បង្ខំឱ្យជនរងគ្រោះ ទទួលស្គាល់កំហុស ខណៈគ្នាជាអ្នកបើកបរត្រូវ ជាជនរងគ្រោះ និងភាគីខាងឡានបង្កហេតុ ថែមទាំងបាន យកឈ្មោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ មកប្រើ ស្រែក លើកទូរស័ព្ទសំញ៉ែង គំរាម បើមិនទទួលខុសគេនិងហៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មក ។ ក្រោយពី វិដេអូ មួយនេះបានបង្ហោះ មានអ្នកលេងបណ្តាញសង្គម ជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះ យុវជនខាងលើគ្រាន់តែគ្រោះថ្នាក់ចរាច តិចតូចសោះហេតុ អ្វីចាំបាច់យកឈ្មោះ ថ្នាក់ដឹកនាំទៅប្រើ។

ម្ចាស់គណនី facebook មួយឈ្មោះថា, (Vong Sokheng) បានសរសេរថា, គ្រោះថ្នាក់ចរាចរណ៍សោះមានក្មេងម្នាក់បានចេញសំឡេងថា ហៅ រ័ត្ន ស្រ៊ាង មកដោះស្រាយ បើមើលវ័យ ត្រូវហៅ រ័ត្ន ស្រ៊ាង ថា អ៊ំ ពូ ឳពុក ឯកឧត្តម ឧត្តមសេនីយ៍ បង ឬប្អូន តែ ក្មេងនេះ មិនដឹងធំប៉ុនណា ឫមានប៉ុនណា? បានជាសម្តី ឈ្លើយបែបនេះ។ហេតុអ្វីបានមិននិយាយពីច្បាប់? តើវា ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមនេះ? ច្បាប់ បុគ្គលមានអំណាច អ្នកមាន តើរាស្ត្រត្រូវគោរពអ្វីជាគោល? អស់រឿងមួយចូល រឿងមួយ។ អធ្យាស្រ័យថាមិនចង់ទើសទេ តែនៅតែ ទ្រាំមិនបាន ប្រហែលជាត្រូវបិទហ្វេសប៊ុកចោលហើយខ្ញុំ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ថា, ខ្ញុំកំពុងមានវិធានការ ស្រាវជ្រាវ ក្នុងករណីនេះហើយ ! ហេតុអីបានជាយកឈ្មោះខ្ញុំទៅប្រើ ដាច់ខាតគឺគ្មានការយោគយល់។ មហាជនរងចាំមើលចំណាត់ ការរបស់កងរាជអាវុធហត្ត លើអ្នកយកឈ្មោះ ថ្នាក់ដឹកនាំមកប្រើ ទៅជាបែបណា ដើម្បីជាការព្រមាន កុំឲ្យអ្នកដទៃ យកតម្រាបតាម៕

Facebook Comments
Loading...