ខ្សឹបឲ្យខ្លាំងៗ ក្រែងលោលឺដល់ អភិបាលខណ្ឌចំការមន គ្រាន់តែចុះអើតមើលខ្លះ 

0
317

ភ្នំពេញ ៖ ល្បែងស៊ីសងទូហ្គេមបាញ់ត្រីខ្នាតធំមួយកន្លែង សឹងមិនចាញ់ កាសីណូ ឡើយ  ស្ថិតនៅជាន់ផ្ទាល់ដីនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកំពុងបើកលេងយ៉ាងរលូន ខណះដែលលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន ហាក់មើលមិនឃើញសោះ មិនដឹងថាម្ចាស់ទីតាំង នោះ ចេះបំបាំងកាយទីតាំងមិនអោយអាជ្ញាធរមើលឃើញរឺយ៉ាងណា?។

សូមរំលឹកថា បញ្ហាល្បែងស៊ីសង ជាប្រធានបទក្ដៅគគុក ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន បានដាក់បទបញ្ជាឲ្យមន្ដ្រីពាក់ព័ន្ធគ្រប់រូប ចុះបង្ក្រាបដូចភ្លៀងរលឹម ដោយមិនឲ្យមានក្នុងមូលដ្ឋានរបស់ខ្លួនទៀតនោះទេ ជាពិសេសគឺតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ប៉ុន្ដែអ្វីជាការកត់សម្គាល់មានល្បែងស៊ីសងទូហ្គេមបាញ់ត្រី ស្ថិតនៅជាន់ផ្ទាល់ដីនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែអាចបើកលេងបាន យ៉ាងរលូនដដែល។

ប្រភពដដែលបន្តថា ជារាងរាល់ថ្ងៃមាន មនុស្សម្នា ពិសេសជនជាតិចិនបាន ចូលលេងជាហូហែមិនដែលដាច់ឡើយ។ ហើយក៏បើកលេងយូណាស់មកហើយ មិនដឹងថា ហេតុអីបានជាលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន មើលមិនឃើញ សោះ។

ប្រភពខ្លះលួចខ្សឹបថា ទីតាំង នោះមាន ខ្នងក្រាសដែរ ទើបអាចបើកលេងបានរលូនយ៉ាងនេះ បើពុំនោះ មិនអាចបើកបានស្រួលបែបនេះឡើយ៕

Facebook Comments
Loading...