សូមសាធារណជនប្រុងប្រយ័ត្ន ក្រសួងធនធានទឹកជូនដំណឹងពី ការប្រែប្រួលស្ថានភាពធាតុអាកាស អាចនិងមានភ្លៀង ធ្លាក់ ខ្យក់កន្ត្រាក់ដោយអន្លើរចាប់ពី ថ្ងៃទី៥ – ១១ ខែមេសា

0
184

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣)។

ក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា អំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖  – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C  – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C – អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖  – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C – អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C  – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C  – អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងប្រុងប្រយ័ត្នចំពោះការប្រែប្រួល ធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ៕

Facebook Comments
Loading...