ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានកម្លាំង ការិយាយល័យ និងសហការីក្នុងផែន សហការជាមួយលោកអធិការកម្លាំងនគរបាល មេប៉ុស្តិ៍ពូជ្រៃ ស្រុកពេជ្រាដា បានចុះឃាត់ខ្លួន ពាក់ពន្ធ័ និង ករណីរំលោភកូនស្រីចុង បានសម្រេចជាច្រើនលើក នៅលើផ្ទះខណះស្ត្រីជាម្តាយ មិននៅផ្ទះ ដោយគំរាមមិនអោយប្រាប់អ្នកណាឡើយ បើពុំនោះទេ គេនិងសម្លាប់ចោលទាំងគ្រួសារ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួន បុរសជាឪពុកចុងរូបនេះបានធ្វើឡើង យោងទៅតាមពាក្យបណ្តឹង ម្ដាយស្រ្តីដែលជាជនរងគ្រោះ ឈ្មោះ ឡ រ ត ន ដែលប្តឹងចោទប្រកាន់ ទៅលើបុរសជាប្តីក្រោយ ថាបាន បំពារបំពានទៅលើកូនស្រីបង្កើតរបស់ខ្លួនកាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ។សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានបទបញ្ជារ របស់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលរបស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ភ្លាមលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំកម្លាំង ដែលមាន លោកនាយការិយាយល័យ និងសហការីក្នុងផែន សហការជាមួយលោកអធិការកម្លាំងនគរបាល មេប៉ុស្តិ៍ពូជ្រៃ ស្រុកពេជ្រាដាបានចុះប្រតិបត្តិការបង្ក្រាបករណីរំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស កើតឡើងនៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ហើយក៏បានឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ សន ណារ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ដែលបានប្រព្រឹត្តមកលើកូនស្រីចុង ឈ្មោះ ឡ រ ត ន ភេទស្រី អាយុ១០ឆ្នាំ គ្រប់ពេលធ្វើកម្មភាពប្រព្រឹត្ត មកលើកូនស្រីចុង គឺឆ្លៀតពេលដែលម្តាយជនរងគ្រោះមិននៅផ្ទះ ។
សមត្ថកិច្ចបញ្ជាក់ថា នៅ ពេលដែលជនសង្ស័យធ្វើសកម្មភាពបានសម្រេច ម្ដងៗគឺតែងតែនិយាយគំរាមសំលាប់ បើសិនជាជនរងគ្រោះ ហ៊ាននិយាយរឿងនេះប្រាប់ម្តាយ ឬ អ្នកដទៃ។ បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកំលាំងសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានកសាងសំណុំរឿង និងបញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕