សូមចូលរួមត្រេកអរផង ប្អូនប្រុសម្នាក់ដែលរុញរទះលក់ការ៉េម ដួលសន្លប់ ត្រូវបានឯកឧត្តមមួយរូប ប្រកាសស្វែង ទិញម៉ូតូមួយគ្រឿងឲ្យ

0
418

ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែដើម្បីជីវភាព ក្រីក្រ បានខិតខំរុញរទះ ដើរការ៉េមកី តាមដងផ្លូវ ក្រោមកំដៅថ្ងៃក្តៅហែង រហូតដល់ ខ្យល់គ ងងឹតមុខដួល សន្លប់បាត់ស្មាតី    ពេលនេះ ឯកឧត្តម ប្រធាន អង្គការមែកឈើ បានប្រកាសស្វែងរក យុវជនរូបនោះ ដើម្បី ជួយទិញម៉ូតូ ឲ្យមួយគ្រឿងដើម្បី កែរច្នៃដាក់រម៉ក ដើម្បីលក់ការ៉េមរបស់ គាត់ទៅថ្ងៃមុខទៀត។

សូមរំលឹកថា ករណី នេះបាន កើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។យុវជនម្នាក់មានមុខរបជាអ្នកអ្នកលក់ការ៉េម បានដួលសន្លប់អំឡុងពេល   រុញរទេះតាមដងផ្លូវ លក់ការ៉េម  ហើយត្រូវបាន ប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីជួយសង្គ្រោះ ។

ក្រោយពីមានហេតុការណ៏នោះកើតឡើង កាលពីថ្ងៃទី២៣ខែមីនានេះ  ឯកឧត្តម ផន ផល្លា ជាទីប្រឹក្សារាជរដ្ឋាភិបាលនិងជា ប្រធាន អង្គមែនឈើ បានសសេរសារបង្ហោះនៅលើបណ្តាញសង្គម ប្រកាសរកទីតាំងរស់នៅរបស់យុវជនរូបនោះដើម្បី ឲ្យលោកបានទៅជួបនិង ជួយទិញម៉ូតូ ឲ្យមួយគ្រឿង ដើម្បីអូស ធុងការ៉េតលក់បន្តទៀត។

យោងតាម សំណររបស់លោក បានបញ្ជាក់ថា «ខ្ញុំបានឃើញគេបង្ហោះហ្វេសបុក តែមិនបានដាក់ប្រភព ដូច្នេះហើយបើប្អូន ជាសមីខ្លួនបានឃើញ ឬបងប្អូនណា បានស្គាល់គាត់—សូមបានជួយប្រាប់ ខ្ញុំផង ព្រោះខ្ញុំមានបំណង ចង់

ទិញម៉ូតូមួយ ហើយកែរច្នៃដាក់រម៉ក ពីចំហៀង ដើម្បីផ្តល់ដល់ប្អូន ក្នុងការដាក់ធុងការ៉េមរបស់ប្អូន ដើម្បីលក់ការ៉េមរបស់

គាត់ទៅថ្ងៃមុខទៀត។   (ដើរលក់រាប់គីឡូដី ថ្ងៃក៏ក្តៅ បាយក៏អត់រឿងអីថា មិនត្រូវខ្យល់គ» ក្រោយពី ការបង្ហោះមិនបានប៉ុន្មានផង លោកបានបង្ហោះសារជាថ្មីថាលោកបានទទួល ព័ត៌មាន ពីការស្នាក់នៅរបស់យុវជនរូបនោះហើយ «ញុំទំនាក់ទំនង ប្អូនប្រុស បានហើយ  មុននេះ ខ្ញុំបានទូរស័ព្ទទៅកាន់គាត់ គឺគាត់កំពុងតែរុញការ៉េម លក់ម្តុំចោមចៅ  ខ្ញុំបានសួរគាត់ថា ទើបតែងើបពីសន្លប់សោះ  ម្តេចមិនសម្រាកសិន—គាត់តបថា៖ មិន អាចសម្រាកបានទេបងប្រុស ព្រោះខ្ញុំរក មួយថ្ងៃ រស់មួយថ្ងៃ យ៉ាងណាមិញ នៅកន្លះម៉ោងបន្តិចទៀត  នេះ ខ្ញុំនឹងស្កាត់ទៅចួបប្អូនប្រុសតែម្តង។

សូមបញ្ជាក់ថា យុវជនរូបនោះ មាន ឈ្មោះ ង៉ែត ប៉ូរ៉ា អាយុ២១ឆ្នាំ មុខរបរ លក់ការ៉េមកី ស្នាក់នៅផ្ទះជួលជាមួយម្តាយមីងឈ្មោះ ឡៃ ថារី ហៅលី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅក្នុង ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើតាមសម្តី ម្តាយមីង បានឲ្យដឹង កាលពី យុវជនរូបនោះ ដួលសន្លាប់ ថា រាល់ថ្ងៃគ្រួសារ ក្នុងជីវភាពក្រីក្រ ក្មួយប្រុសរបស់គាត់ គ្មានការងារអ្វី មានតែរុញរទេះលក់ការ៉េមកី ជារបរអត់ចំណាយដើម តែចំណាយកម្លាំង ព្រោះបើសិនជាលក់នៅសល់ ថៅកែគាត់ទទួលយកវិញ ក្នុងមួយថ្ងៃ លក់បានពី១ម៉ឺនរៀល ទៅជាង១ម៉ឺ នរៀល តែប៉ុណ្ណោះ ស្រាប់តែមកដល់រសៀលថ្ងៃនេះ ក្មួយប្រុសកើតមានអាការៈខ្យល់គ  តែម្តង គាត់អាណិតណាស់តែធ្វើមិចដើម្បី ជីវភាព ។   ជុំវិញបញ្ហា ខាងលើនេះ អង្គភាពយើង សូមចូលរួមត្រេកអរ ផង  ប្អូនប្រុស ត្រូវបាន ឯកឧត្តមមួយរូប  ប្រកាសស្វែង  ទិញម៉ូតូ មួយគ្រឿង ឲ្យ  ដើម្បីអូស ធុងការ៉េមលក់បន្តទៀត ។

Facebook Comments
Loading...