កម្ពុជា-ចិន គ្រោងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

0
337

កម្ពុជា-ចិន គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បីឱ្យគម្រោងមួយនេះឱ្យលេចរូបរាងឡើងឆាប់រហ័ស សំដៅប្រែក្លាយសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ កាន់តែប្រសើរឡើង។ គម្រោងនេះ ត្រូវបានសម្រេចឡើងតាមរយៈកិច្ចពិភាក្សាការងាររួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប លោកថា កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ចំណែកឯ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ លោកថា ភាគីចិន គឺស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកកម្ពុជាវិញផងដែរ។

ពាក់ព័ន្ធគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែតនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត ក្នុងនោះលោកក៏បានប្តេជ្ញា ជំរុញឱ្យគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតលេចចេញជារូបរាង។

Facebook Comments
Loading...