រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី ជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ ក្នុងបឹងតាមោគ

0
289

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ដែលត្រូវដោះស្រាយគោលនយោបាយដោយមិនមានការបង្ខិតបង្ខំ ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី អាស្រាយផលពីដើមមក និងប្រជាពលរដ្ឋដែលទិញតពីរ បីម្ចាស់មក ដែលជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ នៃបឹងតាមោគក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនាពេលនេះ អាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ ហើយនៅជាអាជ្ញាកណ្តាល ដូចនេះអាជ្ញាធរគ្រាន់តែបង្ហាញផ្លូវឲ្យភាគីទាំងសងខាងមកពិភាក្សា និងរកដំណោះស្រាយដោយមិនមានការបង្ខិតបង្ខំ និងគំរាមកំហែងណាមួយឡើយ។

លោកបន្តថា មកដល់ពេលនេះ ទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុន បានយោគយោលនិងត្រូវរ៉ូវគ្នាច្រើនហើយ ហើយប្រជាពលរដ្ឋជាច្រើនដែលមានក្បាលដីជាប់និងអនុក្រិដលេខ២៣៧នេះពិតប្រាកដបានព្រមទទួលយកគោលនយោបាយពីក្រុមហ៊ុនរួចហើយ ហើយអជ្ញាធរនៅតែបន្តឈរនៅលើគោលការណ៍ដោះស្រាយមិនបង្ខិតបង្ខំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដដែល។

ចំណែកលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌបានមានប្រសាសន៍ថា អាជ្ញាធរចង់អោយប្រជាពលរដ្ឋមានសិទ្ធស្របច្បាប់ ហើយប្រជាពលរដ្ឋដែលមានក្បាលដីហើយអាចចុះបញ្ជីទៅបានគឺត្រូវផ្ទៀងផ្ទាត់ពីច្បាប់ ដោយធ្វើតាមលំដាប់លំដោយតាមនិតិវិធី។ លោកបន្តថា ក្បាលដីដែលរាជរដ្ឋាភិបាលធ្វើអនុបយោគឆ្វៀលឲ្យទៅក្រុមហ៊ុននេះ នៅក្នុងអនុក្រិដលេខ២៣៧នេះ ដែលមានត្រួតគ្នាទៅលើដីប្រជាពលរដ្ឋមួយចំនួន ដូចនេះតម្រូវឲ្យភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ដោះស្រាយគោលនយោបាយដោយមិនមានការបង្ខិតបង្ខំ។ ហើយដីដែលអាចចុះបញ្ជីទៅបានគឺកន្លែងណាដែលដោះស្រាយហើយ ហើយកន្លែងមិនទាន់ឯកភាពគ្នា គឺបង្កកទុកសិន។

ជាចុងក្រោយលោកប្រធានភូមិបាលខណ្ឌព្រែកព្នៅ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានក្បាលដីជាប់និងអនុក្រិដលខ២៣៧នេះ ទី១ សុំឈប់បង្កអសន្តិសុខសណ្តាប់ធ្នាប់ ទី២កុំញុះញ៉ង់គ្នា និងទី៣កុំបរិហាកេរ្ត៍គ្នា ក្នុងការសំណូមពរទាំង៣ចំណុចនេះ គឺគោលបំណងដើម្បីឲ្យគូភាគីទាំងពីរ កាត់បន្ថយជម្លោះពីធំមកតូច ដើម្បីឲ្យមានភាពស្និតស្នាលនិងគ្នា និងងាយស្រួលក្នុងការដោះស្រាយដោយសន្តិវិធី៕

Facebook Comments
Loading...