ចាប់បកស្បង់ជន បំផ្លាញសាសនា៣នាក់ប្រគល់ឲ្យសមត្ថកិច្ចចាត់វិធានការ បន្ទាប់ពីបន្លំខ្លួនធ្វើជាព្រះសង្ឃ និមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលវត្តពោធិសត្ថារាម 

0
355

ព្រៃវែង ៖ ជនបំផ្លាញ សាសនា៣នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃ និមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា ខេត្តព្រៃវែង ត្រូវបាន មន្ត្រីសង្ឈ ចាប់ផ្សឹកនិង ប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅចាត់វិធានការ ទៅតាមផ្លូវច្បាប់។

ការឃាត់ខ្លួន ជនបំផ្លាញ សាសនា ព្រោះតែផលប្រយោជន៏ផ្ទាល់ខ្លួន នេះបានធ្វើឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អំឡុងពេលពួកគេ បន្លំខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្តពោធិសត្ថារាម ហៅវត្ត ពានា ឋិតនៅក្នុង ភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា នៅក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្តពោធិសត្ថារាម ហៅវត្ត ពានា បាននិមន្តភក្ខុសង្ឈ ជាច្រើនអង្គមកបិណ្ឌបាត អំឡុងនោះ គណះកម្មការអាចារ្យ រួមនងអាជ្ញាធរ មូលដ្ឋានហាក់មានការសង្ស័យ លើសង្ឈ ទាំងបីងង្គហាក់ប្លែក ខុសពីធម្មតា ក៏ ហៅមកសួរនាំ ទើប ដឹងថា សង្ឈក្លែងក្លាយក៏នាំឲ្យមន្ត្រី សង្ឈ ចាប់ផ្សឹករួច ប្រគល់ឲ្យសមត្ថកិច្ច ចាត់វិធានការ ទៅតាមផ្លូវច្បាប់ តែម្តង។

ជនសង្ស័យទាំង ៣ នាក់ដែលត្រូវឃាត់ខ្លួននោះទី១. ឈ្មោះ ណុច ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិអង្គឃ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ, ទី២. ភឿន ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត ភូមិដីឆ្នាំង ឃុំហងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ, ទី៣. ឈ្មោះ សាង ស៊ាងហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើត ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

ក្រោយពីធ្វើការសាកសួរ ខាងវិន័យសង្ឃក៏បានចាប់ផ្សឹករួចបានប្រគល់អោយសមត្ថកិច្ចចាត់ការតាមវិធីច្បាប់៕

Facebook Comments
Loading...