ផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន និងបទកាន់កាប់ប្រើប្រាសអាវុធគ្មានការអនុញ្ញាត

0
333

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៥ខែមិនា ឆ្នាំ ២០២៣នេះ លោក ញឹម ពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឬ ទ្ធីវាសនា ជាតំណាង អយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗចំនួន៦០លានរៀល ក្រោមការចោទប្រកាន់ពីបទ« រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន និងបទ កាន់កាប់ប្រើប្រាសអាវុធគ្មានការអនុញ្ញាត»។

ជនជាប់ចោទទាំង២នាក់ដែលតុលាការកម្ពុជាផ្ដន្ទាទោសយ៉ាងធ្ហន់ធ្ងនេះ ទី១/ ឈ្មោះ គឹម សំភោគ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ។ ទី២/ ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិថៃ។ តុលាការសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត។

ពួកគេទាំង២នាក់ត្រូវបានតុលាការបើកសវនាការសួរដេញដោលជាច្រើនលើកចាប់តាំងពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ រហូតដល់ពាក់កណ្ដាលខែមិនា ឆ្នាំ២០២៣នេះ ដោយតុលាការបានចោទប្រកាន់ពួកគ ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន និង បទកាន់កាប់ប្រើប្រាស់ អាវុធដោយគ្មានការ អនុញ្ញាត តាមមាត្រា៤០ និង មាត្រា២០ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យ គ្រឿងញៀន និង ច្បាប់ ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិង គ្រាប់រំសេវ។

សូមរំលឹកថា សមត្ថកិច្ចនៃមន្ទីរប្រឆាំង គ្រឿងញៀន បានបង្ក្រាបឈ្មោះ ប្រាក់ សឺត និងគឹម សំភោគ ហើយពួកគេបានបាញ់តដៃ ជាមួយសមត្ថកិច្ចកាលពី រសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១។ ពេលនោះសមត្ថកិច្ច ចាប់យកវត្ថុតាងសារធាតុ ញៀនប្រភេទមេតំហ្វេ តាមីន (ICE) ចំនួន២៤ កញ្ចប់ធំ ទម្ងន់ប្រមាណ ជាង២៤ គីឡូក្រាម។

ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម ព្រមទាំង សម្ភារៈចាប់យកមាន រថយន្ត៤គ្រឿង, ទូរស័ព្ទ ៦គ្រឿង អាវុធខ្លីម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់៣គ្រាប់ និង គ្រាប់មិនទាន់ បាញ់៣គ្រាប់៕

Facebook Comments
Loading...