អតីតប្តីកំហូច មិនទាន់អស់អាល័យឆ្នាំងចាស់ ផ្លោះរបងចូលទៅចាប់អតីតប្រពន្ធ អង្វរត្រូវរ៉ូវគ្នាវិញ នាងមិនព្រមគំរា.មថា «បើអត់អញ កុំសង្ឃឹមថា មាននរណាប៉ះបានឲ្យសោះ»

0
195

កណ្ដាល ៖ បុរសម្នាក់មានមុខរបរជាកម្មកររោងចក្រ បានលែងលះ ជាមួយ ស្ត្រីជាប្រពន្ធ ដាច់ស្រេច ហើយ តែមិនទាន់អស់អាល័យឆ្នាំងចាស់ ដែលធ្លាប់ប្រើប្រាស់  បាន ផ្លោះរបងចូលទៅចាប់អតីតប្រពន្ធ លើកដាក់ម៉ូតូ ប្រុងដឹកចេញចៃដន្យ បុកស្នួរនំ អ្នកលក់ចាប់ហួយ ហើយ ជាឪកាសឲ្យស្ត្រីរត់ចូលផ្ទះវិញ ហើយគំរា.មថា «បើអត់អញ កុំសង្ឃឹមថា មាននរណាប៉ះបានឲ្យសោះ»។ខណះ ស្ត្រីជាប្រពន្ធបានមានគូរដណ្តឹង ថ្មី រួចហើយនោះ។

ក្រោយពីកើតហេតុ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន  បុរសកំហូចរូបនោះ ហើយ តាមបណ្តឹង នារីរងគ្រោះអតីត ប្រពន្ធ។ បុរសខាងលើរូបនោះមានឈ្មោះ មិន ប៊ឹប អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកអតីតប្រពន្ធមានឈ្មោះ យូ ផល្លី អាយុ៣០ឆ្នាំ មានទីលំនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មការិនីរោងចក្រដូចគ្នា។

តាមប្រភពព័ត៌មាបានឲ្យដឹងថា ដើមចមដែលបណ្តាលឲ្យសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើនេះ គឺកាលពីល្ងាចថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ ជនរងគ្រោះបាននិងកំពុងតែអង្គុយលេងនៅលើពូកក្រោមផ្ទះ ពេលនោះស្រាប់តែបុរសអតីតជាប្តីបានជិះម៉ូតូមួយគ្រឿងទៅឈប់មុខផ្ទះ ហើយឡើងលើរបងផ្លោះចូលទៅក្នុង និងដើរសំដៅទៅរកអតីតប្រពន្ធ។ លុះពេលទៅដល់បុរសរូបនោះក៏ចាប់បានបោ.ចសក់អតីតប្រពន្ធបោ.កទៅលើពូក រួចលើកខាងស្រីឡើងវិញ ដោយបាននិយាយពាក្យសុំទោសៗ និងសុំត្រូវគ្នាវិញ។ ប៉ុន្តែជនរងគ្រោះបានតបទៅវិញថា «យើងលែងលះគ្នាដាច់ស្រេចហើយ មិនអាចទទួលយកបានវិញទេ» ពេលឮសម្ដីអតីតប្រពន្ធពោលមកដូច្នេះ បុរសជាប្តីរូបនោះក៏បានចាប់អូសដៃខាងស្រីសំដៅទៅម៉ូតូ និងបានចាប់នាងលើកដាក់លើម៉ូតូ ដោយមានបំណងជិះចេញទៅ ខណៈពេលជិះចេញដំណើរខាងស្រីបានរើបម្រះ បណ្តាលឲ្យបុរសរូបនោះជិះម៉ូតូជ្រុលទៅបុកស្នួរនំ អ្នកលក់ចាប់ហួយ ហើយក៏រេចង្កូតទៅបុកធុងទឹកកកតែម្តង ភ្លាមៗនោះអតីតប្រពន្ធបានស្ទុះលោ.តចេញ និងទៅដកយកសោម៉ូតូរបស់អតីតប្តី រួចរត់ចូលផ្ទះវិញបាត់ទៅ។

ដោយការព្យាយាមចាប់អតីតប្រពន្ធបម្រុងនាំចេញទៅមិនបានសម្រេច បុរសរូបនោះក៏បាន ស្រែកគំរា.មទៅជនរងគ្រោះថា «ដរាបណាមានអញនៅ កុំសង្ឃឹមថា បានរៀបការជាមួយនរណាឲ្យសោះ។ ចាប់ពីស្អែកទៅ អញឈប់ធ្វើការ ហើយអញចាំមើល ឲ្យតែ ចេញពីផ្ទះ ដឹងថារឿងហើយ»។ មិនតែប៉ុណ្ណោះ អតីតប្តីបាននិយាយបរិ.ហារកេរ្តិ៍ អតីតប្រពន្ធថា ទោះបីលែងគ្នាហើយ ក៏ធ្លាប់ដេកផ្ទះសំណាក់ជាមួយខ្លួន ថែមទាំងជេរគូរដណ្តឹងថា អាវែក និងបានប្រមា.ថមើលងា.យម្តាយ និងបងប្អូននាងថែមទៀតផង។ ដោយទង្វើអតីតប្តីបានធ្វើមកលើរូបនាង និងក្រុមគ្រួសារយ៉ាងដូច្នេះ ស្ត្រីជាជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង ស្រុកកណ្តាលស្ទឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការលើបុគ្គលរូបនោះតាមផ្លូវច្បាប់។ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង ស្រុកកណ្តាលស្ទឹង ក៏បានចុះទៅធ្វើការឃាត់ខ្លួនអតីតប្តី រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...