សាលាខណ្ឌព្រែកព្នៅ ធ្វើពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនាខួបលើកទី១១២ ក្រោមប្រឌានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយគសម័យឌីជីថល

0
343

ភ្នំពេញ ៖ សាលាខណ្ឌព្រែកព្នៅ ធ្វើពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនាខួបលើកទី១១២ ( ក្រោមប្រឌានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយគសម័យឌីជីថល) កាលពីរសៀលថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក ធឹម សំអានត្តិមពីើពិធីអបអរសាទរធ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងភរិយា លោកម៉ៅ បូរ៉ា ប្រឌានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងភរិយា និងលោក លោកស្រី នៃសាលាខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះលោក ធឹម សំអាន បានលើកសរសើ និងគោរពដឹងគុណយ៉ាងធំធេងដល់បងប្អូននារី ដែលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ក្នុងការទាមទារសិទ្ធិរបស់ខ្លួនផង និងរួមចំណែកកសាងនិង អភិវឌ្ឍន៍សង្គមជាតិផង។

លោកអភិបាលខណ្ឌ បានចាត់ទុកថា ការជួយនារីគឺជាការជួយខ្លួនឯង នារីជាដៃគូយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះយើងជាបុរស ត្រូវរួមចំណែកជួយដល់នារី បង្កលក្ខណៈ ជម្រុញ និងលើកកម្ពស់ដល់នារី ផ្ដល់នូវសមភាពពិតប្រាកដ រវាងបុរសនិងនារី។ ស្របទៅនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ យកចិត្តទុកដាក់ ផ្ដល់តួនាទីដល់ស្ត្រីដើម្បីឲ្យស្ដ្រីមានលទ្ធភាពក្នុងការចូលរួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ជាពិសេសលើវិស័យ នយោបាយ និងការធ្វើសេចក្តីសម្រេចចិត្តតាមរយៈ ការផ្តល់ឱកាសលើកទឹកចិត្តឲ្យ ស្ត្រីមានតួនាទី និងមុខតំណែង។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបាននាំយកនូវអំណោយ១ចំនួនចែកជូនដល់បងប្អូននារី ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ស៊ឹង១សំពត់ និងថវិកា៣ម៉ឺនរៀលផងដែរ៕

 

Facebook Comments
Loading...