លោក ពូទីន ចោទលោកខាងលិចថា មានគោលដៅរំលាយអតីតសហភាពសូវៀត និងផ្នែកសំខាន់របស់សហព័ន្ធរុស្ស៊ី

0
442

បរទេស ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនថា ជា សមរភូមិដើម្បីរស់រានមានជីវិតរបស់ប្រទេសរុស្ស៊ី និងប្រជាជនរបស់ខ្លួន ហើយថា គាត់កំពុងត្រូវបានបង្ខំឱ្យពិចារណាពីសមត្ថភាពនុយក្លេអ៊ែររបស់ណាតូ។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋ Rossiya 1 នៅក្នុងបទសម្ភាសន៍មួយដែលបានកត់ត្រាកាលពីថ្ងៃពុធសប្តាហ៍មុន ដែលបានចេញផ្សាយថា ពួកគេមានគោលដៅមួយ គឺដើម្បីរំលាយអតីតសហភាពសូវៀត និងផ្នែកសំខាន់របស់សហព័ន្ធរុស្ស៊ី»។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកខាងលិចចង់បំបែកប្រទេសរុស្ស៊ី ហើយបន្ទាប់មកចូលគ្រប់គ្រងក្រុមហ៊ុនផលិតវត្ថុធាតុដើមធំជាងគេបំផុតរបស់ពិភពលោក ដែលជាវិធានការមួយដែលអាចនាំឱ្យមានការបំផ្លិចបំផ្លាញប្រជាជនរុស្ស៊ីជាច្រើន រួមទាំងជនជាតិភាគតិចរុស្ស៊ីផងដែរ។

យ៉ាងណាមិញ ទាំងអង្គការណាតូ និងលោកខាងលិចបានច្រានចោលការលើកឡើងបែបនេះ ដោយនិយាយថា គោលបំណងរបស់ពួកគេគឺដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី៕

Facebook Comments
Loading...