ទីបំផុត កម្ពុជាត្រូវបានដកចេញពី “បញ្ជីប្រផេះ” នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ជាផ្លូវការ

0
426

អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី “បញ្ជីប្រផេះ” នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស និងត្រូវបានរៀបចំសន្និសីទកាសែតប្រកាសជាផ្លូវការនៅម៉ោង១០យប់ (ម៉ោងនៅកម្ពុជា)។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះដែរ បានកើតមានឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។

Facebook Comments
Loading...