លោកកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានលើកសសើរសង្កាត់ និងខណ្ឌបឹងកេងកង ថាធ្វើល្អទាំងការគ្រប់គ្រង ទាំងក្នុងការអភិវឌ្ឍមូលដ្ឋាន

0
425

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១បានលើកសសើរថា«ការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ និងការងារភូមិសង្កាត់មានសុវត្ថិភាព ព្រមទាំងការងារផ្តល់សេវាសាធារណៈបានល្អក្នុងខណ្ឌកណ្តាលក្រុងមួយនេះ។

កិច្ចប្រជុំនេះផងដែរ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ភូមិសង្កាត់មានសុវត្ថិភាពមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកម្លាំងតាំងពីថ្នាក់ខណ្ឌ សង្កាត់ និងភូមិ សហការគ្នាបានល្អក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាផ្សេងៗទៀតដែលរៀបនិងកើត និងកើតឡើងក្នុងមូលដ្ឋាន។ ចំណែកសេវាសាធារណៈមន្ត្រីយើងធ្វើបានល្អ អត្តសញ្ញាណប័ណ្ណធ្វើទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សំបុត្រអាពារពិពារ និងសំបុត្រមរណភាពមន្ត្រីតាមសង្កាត់ចុះធ្វើដល់កន្លែងតែម្តង។

ក្នុងឱកាសនោះផងដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានមានប្រសាសន៍ថា លោកសូមកោតសសើរដែលមន្ត្រីទាំងអស់បានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានល្អ ទាំងការគ្រប់គ្រង ទាំងក្នុងការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ និងការងារភូមិសង្កាត់មានសុវត្ថិភាព ព្រមទាំងការងារផ្តល់សេវាសាធារណៈក្នុងខណ្ឌបឹងកេងកងយើងនេះ ហើយលោកសូមឲ្យមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់បម្រើប្រជាពលរដ្ឋបានល្អបន្ថែមទៀត ដើម្បីទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ៕

 

Facebook Comments
Loading...