ជនសង្ស័យម្នាក់ទាញផ្តាច់ខ្សែកក្មេងនៅខណ្ឌសែនសុខគេចខ្លួន៥ថ្ងៃត្រូវអាវុធហត្ថចាប់វាយខ្នោះ

0
288

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទាញផ្តាច់ខ្សែ-ក ក្មេងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ៩២ ស្ថិតនៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ គេចខ្លួនបាន ៥ថ្ងៃ ត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវចាប់វាយខ្នោះ។
អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់អោយដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់នេះ បានជិះម៉ូតូ ០១គ្រឿង ម៉ាកNex ធ្វើសកម្មភាព ឆក់ខ្សែ-ក ពីក្មេងកំពុងលេងនៅមុខផ្ទះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកឪពុកក្មេងរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌសែនសុខ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅចំណុច ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យ ឈ្មោះ សេង នី ហៅធូ អាយុ ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីក្មេងរងគ្រោះពិតប្រាកដមែន ក្នុងនោះអាវុធហត្ថ បានចាប់យកវត្ថុតាង ខ្សែ-ក ១ខ្សែ ដែលជារបស់ក្មេងរងគ្រោះ ប្រគល់អោយម្ចាស់ដើមវិញផងដែរ។
ចំពោះជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...