កូនស្រី ប្តឹងឲ្យប៉ូលីស ចាប់ឃាត់ខ្លួនឪពុកបង្កើតដាក់គុកព្រោះតែធ្វើរឿងនេះដាក់ទៅលើចៅ

0
370

ខេត្តកណ្ដាល ៖ កូនស្រី ប្តឹងឲ្យប៉ូលីស ចាប់ឃាត់ខ្លួនឪពុក បន្ទាប់ពីជីតារូបនោះបានធ្វើសកម្មភាព ចាប់អូសដៃចៅស្រីចូលបន្ទប់ រួចធ្វើរឿងយ៉ាងគម្រក់ ដាក់ចៅស្រីខ្លួនឯងរហូតបានសម្រេច ធ្វើដូចជាគ្មានរឿងអី្វកើតឡើង ដែលមើលមុខគ្នាជារៀងរាល់ថ្ងៃ។
ការឃាត់ខ្លួនជីតា កំហូចនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់ពី លោកកញ្ចាស់រូបនេះ ធ្វើសកម្មភាពចាប់ដៃចៅស្រី ចូលបន្ទប់ ធ្វើរឿងនេះរហូតបានសម្រេច។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា កុមារីរងគ្រោះ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាចៅ)។ ចំណែកជនសង្ស័យឈ្មោះ ប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកយាយម៉ីឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាជីតា)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែអង្គុយ លេងនៅមុខផ្ទះ បន្ទាប់មក ស្រាប់តែជនសង្ស័យ ត្រូវជាជីតា បានចាប់ដៃជនរងគ្រោះអូសចូលក្នុងបន្ទប់ដេករបស់ខ្លួន អ្នកជិតខាង ក៏ដូចជាក្រុមគ្រួសារមិនចាប់អារម្មណ៏ឡើយ លុះពេលដល់ក្នុងបន្ទប់ជីតា បានធ្វើសកម្មភាព ១. ២. ៣ .៤ រហូតដល់បានសម្រេច ដោយប្រាប់ចៅថា កុំនិយាយប្រាប់អ្នកណាឲ្យសោះ។ ប្រភពដដែលបន្តថា ក្រោយពីមានរឿងនោះកើត ឡើង ជនរងគ្រោះ មិនហ៊ានប្រាប់ម្តាយ ខ្លួនឲ្យដឹងឡើយ សុខចិត្តយករឿងរ៉ាវ ទាំងប៉ុន្មាន និយាយប្រាប់ឈ្មោះ ញ៉ ផល ហើយពេលនោះឈ្មោះ ញ៉ ផល ក៏បានមកនិយាយប្រាប់ម្ដាយរបស់ជនរងគ្រោះ ឈ្មោះផុន រីណា រួចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះប្រាកដមែន។ អ្នកស្រុកសម្តែងការហួសចិត្តចំពោះ បុរសចំណាស់ ដែលធ្វើសកម្មភាព ទៅលើចៅបង្កើតខ្លួន ឯង គួរតែទៅវត្តទៅវ៉ាវិញ មិនគួរធ្វើរឿងនេះឡើយ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...