លោកស្រី ឧកញ៉ា សៀង ចាន់ហេង ព្រមទាំងបក្ខពួកអាចត្រូវចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងបន្លំ ដោយផ្តន្ទាទោសតាមច្បាប់មិនលើកលែង

0
377

ខេត្តកណ្ដាល ៖ លោកស្រីឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក ត្រូវបានរាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួន ប្រគល់ឱ្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង ។
នេះបើយោងតាមលិខិត របស់ទីស្ដីការគណរដ្ឋមន្រ្តី ជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលចេញថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្នុងកម្មវត្ថុ ករណីប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីកាន់កាប់អចលនវត្ថុ របស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ខ្លឹមសារផ្នែកខ្លះនៃលិខិតបានបង្ហាញថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍រួមមាន ៖ អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុដូចមានចែង ក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធ ក្នុងគម្រោង ផែនការ សាងសង់ព្រលានយន្តហោះថ្មី របស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់ គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ។
ប្រគល់សមត្ថកិច្ច ឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួន ជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូង ខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែង៕

Facebook Comments
Loading...