រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើអគ្គស្នងការនគរបាលជាតិ ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងបែបរ៉េប ដែលមានចំណងជើងថា «ឈាមបាតុករ»

0
380

ភ្នំពេញ៖ ក្រោយពីមានបទចម្រៀង បែបរ៉េប ដែលមានចំណងជើងថា «ឈាមបាតុករ» បានផ្សាយនៅលើផេក ចំនួនពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងបែបរ៉េប ដែលមានចំណងជើងថា «ឈាមបាតុករ» ដែលកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួន។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើជូននាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ស្នើឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀង «ឈាមបាតុករ» ដោយចាត់ទុកថា មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។ បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ៕

Facebook Comments
Loading...