លោក ពូទីន បិទខ្ទប់ការលក់ប្រេងទៅឲ្យប្រទេសកំណត់តម្លៃប្រេងរុស្ស៊ីទាំងអស់

0
445

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីវិធានការសងសឹកចំពោះការកំណត់តម្លៃរបស់លោកខាងលិច លើការនាំចេញប្រេងរបស់រុស្ស៊ី។
យោងតាមក្រឹត្យដែលផ្សព្វផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល បម្រាមផ្គត់ផ្គង់ប្រេងដើម្បីឆ្លើយតបទៅនឹងតម្លៃកំណត់ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយមានសុពលភាពដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
ចំណែកកាលបរិច្ឆេទនៃបម្រាមផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ នឹងត្រូវបានកំណត់នៅពេលក្រោយដោយរដ្ឋាភិបាល។ ក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីបានហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ប្រទេសទាំងឡាយណា ដែលអនុវត្តតម្លៃកំណត់ក្នុងកិច្ចសន្យារបស់ពួកគេ។
ក្រឹត្យនេះ ក៏ហាមឃាត់ការដឹកជញ្ជូនផងដែរ ប្រសិនបើកិច្ចសន្យានោះ បញ្ជាក់អំពីការកំណត់តម្លៃដោយផ្ទាល់ ឬដោយប្រយោល។ – ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

Facebook Comments
Loading...