អ៊ុយក្រែនបង្ហើបពីបំណងរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពក្នុងរដូវរងាចុងខែកុម្ភៈឆ្នាំក្រោយនេះ

0
352

បរទេស ៖ បើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine នៅថ្ងៃចន្ទទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា លោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវកំពុងពឹងផ្អែកលើការរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈឆ្នាំក្រោយ។
លោក គូលេបា បានបញ្ជាក់យ៉ាងដូច្នេះថា អង្គការសហប្រជាជាតិអាចជាវេទិកាដ៏ល្អបំផុតសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ ហើយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស អាចជាអ្នកសម្រុះសម្រួលតាមដែលអាចធ្វើទៅបានសម្រាប់ការចរចាសន្តិភាព។
លោក គូលេបា បន្ថែមថា គាត់ជឿជាក់ថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពទេ ទោះបីជាគាត់បានចង្អុលបង្ហាញថា រាល់សង្គ្រាមអាចបញ្ចប់បាន គឺស្ថិតនៅលើសមរភូមិ និងតុចរចាប៉ុណ្ណោះ៕

Facebook Comments
Loading...