ពួកតាលីបង់ ចាប់ខ្លួនស្ត្រីអាហ្វហ្កានីស្ថានចំនួន៥នាក់ក្នុងចំណោមជាង២០នាក់ដែលប្រឆាំងបម្រាម មិនឱ្យស្ត្រីចូលរៀននៅសាកលវិទ្យាល័យ

0
439

កាប៊ុល ៖ ក្រុមតាលីបង់ បានចាប់ខ្លួនស្ត្រីចំនួនប្រាំនាក់ក្នុងចំណោមជាង២០នាក់ ដែល ចូលរួមក្នុងការតវ៉ានៅតាមដងផ្លូវមួយនៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្កានីស្ថាន ដើម្បីប្រឆាំងនឹងការហាមប្រាមស្ត្រីមិនឱ្យចូលរៀន នៅសាកលវិទ្យាល័យ។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលតាលីបង់ ហាមស្ត្រីមិនឱ្យចូល រៀននៅសកលវិទ្យាល័យនេះ បង្កឱ្យមានការតវ៉ាជាថ្មី។ តាម រយៈវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញស្ត្រី អាហ្វហ្កានីស្ថាន ជាង២០នាក់ពាក់ហ៊ីយ៉ាបដើរ តាមដង ផ្លូវក្នុងទីក្រុងកាប៊ុល ដោយលើកបដា និងស្រែកពាក្យស្លោក ក្នុងន័យថា៖ «កុំខ្លាចអី យើងនៅជាមួយគ្នា» ហើយ «សិទ្ធិគឺសម្រាប់អ្នករាល់គ្នា ឬគ្មានសម្រាប់នរណាម្នាក់!»។

Facebook Comments
Loading...