បុរសកំហូច ឆីទាំងម្តាយ ឆីទាំងកូន ដោយគំរាមបើហ៊ានប្រាប់អ្នកដទៃ គេនិងធ្វើបាបទាំងម្តាយ និងខ្លួន រយៈពេលបីឆ្នាំទើបបែកធ្លាយ

0
432

ស្វាយរៀង ៖ បុរសកំហូចម្នាក់ យកស្ត្រីជាម្តាយ ហើយថែមទាំង យកទាំងកូនស្រីដើមរយៈពេល៣ឆ្នាំ ទើបបែកការណ៍ប្តឹង កម្លាំងនគរបាលស្រុកស្វាយទាប បានឃាត់ខ្លួន ឪពុកចុងកំហូចរូបនោះ ចាត់ការទៅតាមនិតិវិធី កាលពីរសៀលថ្ងៃទី២១ ខែធ្នូកន្លងមកនេះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុកចុងធ្វើសន្តិសុខរោងចក្រមួយកន្លែងពាក់ព័ន្ធពីបទរំលោភសេពសន្ថវ:កូនស្រីដើមបានសម្រេចជាច្រើនដងតាំងពី៣ឆ្នាំកន្លងទៅ។ ជនសង្ស័យឈ្មោះ ហ.ស.ណ អាយុ៤៨ឆ្នាំ ជាសន្តិសុខរោងចក្រ នៅភូមិ.ស្រុកខាងលើ។ ចំណែកកូនស្រីដើមអាយុ១៦ឆ្នាំ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបាន ធ្វើសកម្មភាព រំលោភ បំពានរាងកាយរបស់នាង អស់រយះពេលបីឆ្នាំមកហើយ ចាប់ពីអំឡុងខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។ ដោយគំរាមបើហ៊ានប្រាប់ម្តាយ រឺអ្នកដទៃ គេនិងធ្វើបាបទាំងម្តាយ និងខ្លួន នាងមិនអោយរួចខ្លួនឡើយ ដោយសន្យាថានឹងទិញរបស់ល្អៗឱ្យនាងនិងចិញ្ចឹមនាងអស់មួយជីវិត។ ដោយមានការភ័យខ្លាច នាងក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន ហើយនគរបាលស្រុកកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

Facebook Comments
Loading...