សម្ដេចនាយករដ្ឋមន្ត្រីផ្ដាំទៅ អាខ្មៅឲ្យចេញមកបកស្រាយរឿងផឹកស្រាក្រហម និងដឹកស្រី ចេញពីវត្ដម៉ោង១២យប់…

0
374

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ថាអោយដោយមិនចំឈ្មោះទៅលើបុគ្គលម្នាក់ដែលសម្ដេចហៅថាអាខ្មៅ ដែលទំនងជាសំដៅទៅសង្ឃទ្រុស្តសីល ប៊ុត ប៊ុនតិញ ដែលបែកធ្លាយរឿងអាស្រូវផឹកស្រា និងមានស្រីឲ្យចេញបកស្រាយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានទទួលដំណឹងពីសហរដ្ឋអាមេរិកដែលបានឲ្យដំណឹងថាបុគ្គលដែលសម្ដេចហៅថា អាខ្មៅ នេះបានផឹកស្រាក្រហម ហើយមានដឹកស្រីមេម៉ាយម្នាក់ចេញទាំងកណ្ដាលយប់។
សម្ដេចតេជោថា៖ «អ្នកណាផឹកស្រាក្រហម? ហើយមេម៉ាយហ្នឹងជាអ្នកណាដែលគេដឹកចេញទាំងយប់ហ្នឹងហើយមុនដឹកចេញហ្នឹងតើស្រីមេម៉ាយហ្នឹងនៅជាមួយអ្នកណាឬក៏នៅជាមួយអាខ្មៅ?»
ដំណឹងទាំងនេះសម្ដេចបានទទួល កាលពីពេលថ្មីៗពីខ្មែរអាមេរិកាំងម្នាក់ដែលហៅឈ្មោះខ្លួនឯងថាស្រគៀល៕

Facebook Comments
Loading...