ផ្ទះប្រជាពលរដ្ឋជាង ១ពាន់ខ្នង នៅខេត្តព្រះសីហនុ បានរងការខូចខាត បន្ទាប់ពីមានខ្យល់បោកបក់ខ្លាំង នៅរដូវរំហើយ

0
419

ផ្ទះប្រជាពលរដ្ឋជាង ១២៦០ខ្នង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងការខូចខាត បន្ទាប់ពីមានខ្យល់បោកបក់ខ្លាំង នៅរដូវរំហើយនេះ ដែលផ្ទះដែលរងការខូចខាតនោះមានដូចជា របើកដំបូល និងខ្លះបាក់រលំដល់ដីតែម្តង ខណៈដែលមានពលរដ្ឋម្នាក់បានរងរបួស ដោយសារខ្យល់ព្យុះរដូវរំហើយ។ នេះជាការបញ្ជាក់របស់លោក អ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
ខ្យល់ព្យុះរដូវរំហើយ ត្រូវបានគេរាយការណ៍ថា បានបោកបក់ពីជើងភ្នំកំចាយ ចាប់តាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ទើបបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតបែបនេះ។ លោកអភិបាលស្រុកព្រៃនប់បន្ថែមថា ៖ «ស្ថានភាពខ្យល់នៅតែបន្តធ្លាក់មិនទាន់ធូរស្បើយនៅឡើយ គិតមកត្រឹមថ្ងៃត្រង់ថ្ងៃដដែលនេះ ក្នុងនោះអាជ្ញាធរ បាននិងកំពុងចាត់ចែងពិនិត្យដោះស្រាយជួយពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពីសុវត្ថិភាព ចំពោះគ្រោះធម្មជាតិ»។

Facebook Comments
Loading...