លោកហ៊ុន ម៉ាណែត ! វិស័យឯកជនមានតួនាទីមិនអាចអាចខ្វះបាន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា

0
355

ភ្នំពេញ ៖ លើកឡើងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួនាទីមិនអាចអាចខ្វះបាន នៃវិស័យឯកជន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកបណ្ឌិតបន្តថា ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ, រាជរដ្ឋាភិបាល ក៏បាន និង កំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូណ៌។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។
ក្នុងនោះផងដែរលោកបន្ឌិត ហ៊ុន ម៉ាណែត បានធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិគ្រប់កម្រិត និងគ្រប់ផ្នែក បន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់ខ្លួនឱ្យស្របតាមស្តង់ដារកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ទាំងក្នុងវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ដែលសាកលវិទ្យាល័យអន្តរជាតិ កំពុងអនុវត្តនៅតាមសាខារបស់សាកលវិទ្យាល័យដែលមានស្រាប់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ៕

Facebook Comments
Loading...