លោកសុខ សម្បត្តិ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង ប្រគល់ជូនសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង

0
394

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកងដឹកនាំដោយ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងលោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រគល់ជូនសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ដែលក្នុង១សង្កាត់ទទួលបាន អង្ករចំនួន១តោន និងថវិកាចំនួន ១.០០០.០០០រៀលផងដែរ។
ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ហើយគណៈប្រប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ខគ្រប់កាលៈទេសៈទាំងអស់៕

Facebook Comments
Loading...