មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ចេញសេចក្តី បំភ្លឺ ស្ដីពីការកិបកេងថវិកាគ្រូបង្រៀនរាប់រយ លានរៀល លើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល

0
364

ភ្នំពេញ ៖ យោងតាមលិខិត បំភ្លឺ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអោយដឹងថា ៖ ប៉ុន្មានថ្ងៃកន្លងមកនេះបានពិនិត្យឃើញថា មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយ ស្ដីពីការកិបកេងថវិកាគ្រូបង្រៀនរាប់រយ លានរៀល លើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល របស់គ្រូបង្រៀនដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។
បន្ទាប់ពីបានការអនុញ្ញាតឱ្យសិទ្ធិប្រើប្រាស់គ្រូបង្រៀនក្របខណ្ឌបន្ថែមមក មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអនុវត្តនិងប្រើប្រាស់ ហើយសូមធ្វើការបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបដូចខាងក្រោម៖
១.សារព័ត៌មានបានលើកឡើងថាៈការប្រើប្រាស់គ្រូបង្រៀនពីរថ្នាក់ ពីរពេល ថ្នាក់គួប បានដាក់សាច់ញាតិ បងប្អូន មិត្តភក្តិ គឺ៖ក្នុងគោលបំណងតែមួយគត់ដើម្បីរក្សាចំនួនកូតាសម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់ដូចជា៖ សម្រាប់ពង្រីកថ្នាក់មត្តេយ្យ ថ្នាក់បឋម និងកាពង្រីកបណ្ណាល័យតាមការស្នើសុំរបស់អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ហើយថវិកាចំនួនៈ២០២,៨៩៥.០០០រៀល (ពីររយពីរ លាន ប្រាំបីរយកៅសិបប្រាំពាន់រៀលគត់) គឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានបង្វែរចូលក្នុងថវិការដ្ឋ ដោយពុំបានយកមកចាយ វាយបំពេញលក្ខខណ្ឌតម្រូវការផ្ទាល់ខ្លួនតាមការចោទប្រកាន់នោះឡើយ។
២ សារព័ត៌មានបានលើកឡើងថាៈការកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៩៥នាក់ ក្នុងស្រុកមេមត់ ចំនួនមួយ ខែ គឺនៅខែមករា ឆ្នាំ២០២១ គឺ៖កាត់តាមតារាងស្នើឡើងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេមត់ ដោយគ្រូបង្រៀនជាប់ កិច្ចសន្យាទាំងនោះបានចូលបង្រៀនជាក់ស្ដែងនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយថវិកាទាំងនោះចំនួនៈ៩៦.៨៣៧.២៥០រៀល(កៅសិប ប្រាំមួយលាន ប្រាំបីរយសាមសិបប្រាំពីរពាន់ ពីររយហាសិបរៀលគត់) ក៏ត្រូវបានបង្វែរចូលថវិការដ្ឋ ដោយពុំបានយកមកចាយវាយ បំពេញលក្ខខណ្ឌតម្រូវការផ្ទាល់ខ្លួនតាមការចោទប្រកាន់នោះឡើយ។
៣.មានការលើកឡើងថាៈគ្រូបង្រៀនថ្នាក់គួបចំនួន៧នាក់ និងគ្រូបង្រៀនពីរថ្នាក់ ពីរពេលចំនួន៦នាក់ សរុប១៣នាក់ ដែល ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពុំគ្រប់ចំនួនខែដែលបានបង្រៀននោះ គឺ៖គ្រូបង្រៀនទាំងនោះបានជាប់បម្រើការងារជាមន្ត្រីកិច្ចសន្យា បម្រើការងារបោះឆ្នោតរយៈពេលខ្លីតាមលិខិតឧទ្ទេសនាមលេខៈ១៩០១ អយកឧទន ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួង អប់រំ យុវជន និងកីឡា ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្តពុំបានស្នើសុំប្រាក់ឧបត្ថម្ភទាំងនោះចូលក្នុងតារាងបៀវត្សឡើយ ហើយ ការពុំស្នើសុំថវិកាជូនលោកគ្រូ អ្នកគ្រូទាំងនោះ គឺ៖អនុវត្តតាមការចង្អុលបង្ហាញរបស់មន្ទីរមុខងារសាធារណៈខេត្ត។
ជាសន្និដ្ឋាន ៖ ថវិកាដែលបានចោទប្រកាន់ខាងលើនេះ គឺ បានបញ្ចូលក្នុងគណនីមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយពុំបានយកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ។
អាស្រ័យហេតុដូចបានបំភ្លឺជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

Facebook Comments
Loading...