អាមេរិក ជំរុញ ការលក់អាវុធបន្ថែមទៀត ទៅឱ្យវៀតណាម

0
398

សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងបង្កើនការលក់អាវុធទៅឱ្យវៀតណាម នៅខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ ពាណិជ្ជកម្ម វិស័យការពារ អន្តរជាតិ ទ្រង់ទ្រាយធំ លើកដំបូង របស់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ។
ព្រឹត្តិការណ៍ ដែលត្រូវប្រារព្ធឡើង រហូតដល់ថ្ងៃទី១០ ខែធ្នូនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការពង្រីកការផ្គត់ផ្គង់អាវុធរបស់ខ្លួន។ ចាប់តាំងពីសហរដ្ឋអាមេរិក លុបចោលការហាមឃាត់ លើការលក់អាវុធទៅឱ្យវៀតណាម ក្នុងខែឧសភាឆ្នាំ ២០១៦ មកប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើន រួមមានដូចជា យន្តហោះ គ្មានមនុស្សបើក ScanEagle ចំនួន៦ គ្រឿង និងយន្តហោះហ្វឹកហាត់ Beechcraft T-6 Texan II ចំនួន ១២ គ្រឿង ។

Facebook Comments
Loading...