លោក ស៊ូ ស៊ីវត្ថា បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅមករស់នៅភូមិទួលពន្សាំង

0
440

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ លោក ស៊ូ ស៊ីវត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅមកពីបឹងតាមោគ មករស់នៅភូមិទួលពន្សាំង ចំនួន១៥គ្រួសារ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះលោកប្រធានភូមិបាលខណ្ឌ បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្មាក់ចិត្តព្រមទទួលយកគោលនយោបាយក្នុងការដោះដូដីចេញពីដីបឹងតាមោក ហើយព្រមទទួលយកយកដីឡូត៍ទំហំ៥មx ១៨ម នៅចំណុចភូមិទួលពន្សាំងនេះ។
លោកបន្តថា ប្រជាពលរដ្ឋដែលមករស់នៅទីនេះទាំងអស់គឺមិនឯកោនោះទេ ឯកឧត្តមឃួង ស្រេង និងរូបលោកតាមជួយជានិច្ច ហើយរាល់បញ្ហាដែលបងប្អូនមានការពឹងពាក់ បើលោកអាចជួយបានលោកនិងជួយភ្លាមៗតែម្តង គឺលោកស្ម័គ្រចិត្តនៅបម្រើបងប្អូនប្រជាពលរដ្ឋជានិច្ច។
គួរបញ្ជាក់ថា អំណោយសម្តេចតេជោ យកទៅចែកនាពេលនោះមានក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីម១កេះ និងថវិការរបស់លោកស៊ូ ស៊ីវុត្ថា ផ្ទាល់ក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល ផងដែរ៕

Facebook Comments
Loading...