សហភាពអឺរ៉ុបព្រមព្រៀងកំណត់តម្លៃប្រេងរុស្ស៊ី ត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល

0
781

រដ្ឋសមាជិកសហភាពអឺរ៉ុប ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានព្រមព្រៀងលើការកំណត់តម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល លើតម្លៃប្រេងឆៅរបស់រុស្ស៊ី ខណៈការសម្រេចចិត្តនេះ ត្រូវបានអនុម័តជាផ្លូវការ ជាមួយនឹងនិតិវិធីជាលាយលក្ខណ៍អក្សរហើយ។

គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេស G7 បានឯកភាពគ្នាកាលពីខែកញ្ញាកន្លងទៅ ដើម្បីកំណត់តម្លៃលើប្រេងរបស់រុស្ស៊ី។ ហើយជាការឆ្លើយតបនោះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak បានហៅផែនការរបស់ G7 ថា ជាការរំលោភបំពានទាំងស្រុង និងថា ប្រទេសរបស់លោកនឹងមិនផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័នដល់ប្រទេសទាំងឡាយណា ដែលគាំទ្រផែនការនេះ ហើយបានព្រមានថា វិធានការណ៍នេះ អាចនឹងបំផ្លាញទីផ្សារប្រេងទូទាំងពិភពលោក៕

ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

Facebook Comments
Loading...