យើងទាំងអស់គ្នាជាសមាជិកបក្សត្រូវជម្រុញ និងគៀងគរអ្នកដែលមិនទាន់បានចុះឈ្មោះ អោយទៅចុះឈ្មោះបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា អោយបានគ្រប់គ្នា

0
657

ភ្នំពេញ ៖ ក្នុងពិធីសំនេះសំណាល ជាមួយមន្ត្រីបក្សថ្នាក់មូលដ្ឋាននៅក្នុងគណៈបក្សប្រជាជនកម្ពុជា សង្កាត់សំរោង កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាសមាជិកបក្សត្រូវជម្រុញ និងគៀងគរបន្ថែមទៀតអ្នកដែលមិនទាន់បានចូលជាសមាជិកបក្ស នៅតាមមូលដ្ឋាន អោយបានកាន់តែច្រើនកាន់តែល្អ ត្រូវនាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីឲ្យមកចូលរួមទាំងអស់គ្នាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងគ្មានសង្គ្រាម។

លោកបន្តថា យើងមានថ្ងៃនេះក៍ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងជាសមាជិកបក្សត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ។

ចំណែកលោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារបានមានប្រសាសន៍ថា អ្នកចូលនិវឌ្ឍន៍ត្រូវធ្វើជាគ្រូដល់ក្មេងជំនាន់ក្រោយ ហើយយុវជនត្រូវធ្វើការដោយពេញចិត្ត ដើម្បីរៀនពីមនុស្សចាស់ កុំមកធ្វើការដើម្បីចង់បានលាភសក្ការៈនោះ។ ហើយចាប់ពីពេលនេះទៅយើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតសកលឆ្នាំ២០២៣ដែលនិងមកដល់ឆាប់ៗនាពេលខាងមុខនេះ។

ជាចុងក្រោយលោកស្រី ក៍បានផ្តាំផ្ញើរដល់មន្ត្រីបក្សត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធិផលទាំងឡាយរបស់គណៈបក្សប្រជាជន ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ។

គួរបញ្ជាក់ថា ក្នុងឱកាសនោះលោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារបានឧប្បត្ថម្ភថវិការដល់ក្រុមប្រឹក្សា២នាក់ដែលចូលនិវត្តន៍ និងចែកអាវចំនួន១២ដល់យុវជនទាំង៤ភូមិ និងផ្តល់ថវិការចំនួន២១០ដើម្បីកាត់អាវយុវជនបន្ថែមទៀតផងដែរ៕

Facebook Comments
Loading...